ត្រីប្រហុក ដែលមានសារធាតុគីមីគ្រោះថ្នាក់ ជាងមួយតោន ត្រូវបានអាជ្ញារធរខេត្ត ដុតកម្ទេចចោលហើយ

តាកែវ៖ ប្រហុកសាច់ត្រីផ្ទក់ជាង១តោន ដែលមន្រ្តីជំនាញកាំកុងត្រូល បានធ្វើការឆ្មក់ចាប់និងដក ហូត យកមក រក្សាទុកនៅបរិវេណសាលាឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី ១២ ខែមីនា កន្លងទៅ បន្ទាប់ពីបានធ្វើត្តេសន៍រកឃើញមានសារធាតុគីមី formalin នៅ ក្នុង សាច់ត្រីប្រហុកនេះ ទីបំផុតសាច់ត្រីប្រហុកដែលខូចគុណភាព ដាក់នូវ សារធាតុគីមីនេះ ត្រូវបានធ្វើការដុតបំផ្លាញចោល ដោយលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងលោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត រួមជាមួយលោក ប៉ោ លាងគង់ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្ត នៅទីតាំង សាលា ឃុំអង្កាញ់ហើយ កាលពីរសៀលថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ ។

ជុំវិញករណីដុតបំផ្លាញប្រហុកដែលមានផ្ទុកនៅសារធាតុគីមី ហ្វូមីលីនជាលើកទី២នេះដែរ លោក ខាន់ សុខា បានជំរុញអោយអាជ្ញាធរស្រុក ឃុំ ជាពិសេសមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ដែលនៅជាប់នៅក្នុងមូលដ្ឋានផ្ទាល់ត្រូវធ្វើការទុបស្កាត់អោយបាននៅការនាំចូលប្រហុកប្រភេទត្រីផ្ទួកនេះ ដែលក្រុមឈ្មួញខិលខូចនាំចូលមកលក់អោយប្រជាពលរដ្ឋធ្វើការផលិតកែច្នៃទៀតអោយសោះ មួយវិញទៀតអាជ្ញាធរស្រុកនិងឃុំត្រូវតែធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយពួកគាត់បានយល់ដឹង អំពីផលប៉ះពាល់ដែលបណ្តាលមកពីប្រហុកខូចគុណភាពទាំងនោះ ត្រូវធ្វើយ៉ាងណា ដាច់ខាតមិនអនុញ្ញាតអោយមានការផលិតនិងកែច្នៃប្រហុកត្រីផ្ទួកដែលមានសារធាតុគីមីគ្រោះថ្នាក់នេះទៀតឡើយ ពីព្រោះវាបានបង្កអោយអ្នកបរិភោគទៅ ប្រឈរមុខនិងជម្ងឺ និងឈានទៅដល់ការស្លាប់បាន បើសិនជាពួកគាត់ប្រើប្រាស់នៅបរិមាណច្រើន ។

ដោយឡែកចំពោះវិធានការរបស់ស្ថាប័នតុលាការវិញលោក ផាន់ សុភ័ក្ ព្រះរាជអាជ្ញារងបានធ្វើការប្រមានធ្ងន់ៗថា បើសិនជានូវមានអ្នកលួចផលិតនិងកែច្នៃប្រហុកដែលមានផ្ទុកសារធាតុគីមីនេះបន្តទៀតជាលើកទី៣ លោកនិងប្រើវិធានការក្តៅ ឈានទៅដល់ការចាប់ខ្លួនម្ចាស់ទីតាំង ធ្វើការផាកពិន័យជាទឹកប្រាក់ បើធ្ងន់ធ្ងរអាចមានទោសទណ្ឌជាប់គុបបន្ថែមទៀត ។

ដូច្នេះដើម្បជៀសវាងការអនុវត្តធម៍ក្តៅនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់សកម្មភាពផលិត និងកែច្នៃប្រហុកមានសារធាតុគីមីនេះ ហើយងាកមកធ្វើការផលិតប្រហុកដែលជារបស់ខ្មែរពិតដែលមិនមានសារធាតុគីមី ថែមទាំងមានគុណភាពថែមទៀត ។

លោកព្រះរាជ្ញារងបន្តថា ប្រហុកនេះកុំថាឡើយថាមាននៅតាមផ្ទះដែលត្រូវមានទុកសម្រាប់ធ្វើម្ហូបអាហារនោះ សូម្បីតែបងប្អូននៅក្រៅប្រទេស ជួនកាលក៏មានការវេចខ្ចប់ប្រហុកទាំងនេះយកទៅបរិភោគនៅក្រៅប្រទេសផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *