កូនសត្វផ្សោត១ក្បាលត្រូវគេប្រទះឃើញស្លាប់អណ្តែតនៅលើទឹកទន្លេមេគង្គហើយត្រូវក្រុមការងារសហគមន៏នាំយកទៅក្លាសេទុកប្រគល់ជូនអង្គការWWF!

ស្ទឹងត្រែង៖ កាលពីថ្ងៃទី១០មីនា២០១៨កន្លងទៅថ្មីៗនេះត្រូវបានគេបានប្រទះឃើញកូនផ្សោតស្លាប់អណ្តែតនៅលើទឹកទន្លេមេគង្គក្នុងភូមិអន្លង់ឈើទាល ជាប់និងកន្ទុយកោះល្ង ឃុំព្រះរំកិល ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយក្រុមការងារ សហគមន៏អន្លង់ឈើទាលកំពុងរងចាំក្រុមអង្គការWWF និងមកទទួលសត្វផ្សោតដែលស្លាប់នោះទៅពិនិត្យមើល។

ប្រធានមន្ទីទេសចរខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿនបាន អោយដឹងថាអន្លង់ផ្សោតមាន០៩អន្លង់ដោយចាប់ពីខេត្តក្រចេះរហូតដល់ខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ប្រទេសឡាវ ហើយសត្វផ្សោតទាំងអស់មានចំនួនសរុប៨០ក្បាល ទិន្ន័យនេះដោយមិនរាប់បញ្ចូលកូនផ្សោតដែលមានរូបរាងជំទង់ និងកូនដែលទើបនិងកើតនោះទេ។លោកថាចំពោះសត្វផ្សោតនៅអន្លង់ផ្សោតឈើទាលវិញ ជាទិន្ន័យបឋមមានសល់ចន្លោះពី ០៣-០៤ក្បាល រួមទាំងផ្សោតជំទង់ផងដែរ។ចំណែកឯនៅក្នុងខេត្តក្រចេះនោះវិញក្នុងមួយឆ្នាំសត្វផ្សោតបានកើនឡើងចន្លោះពីចំនួន ០៧-០៨ ក្បាល នៅចំណុចក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។

លោក បន្តថាអាត្រាការស្លាប់របស់សត្វផ្សោតមានការចយចុះច្រើនដោយចន្លោះចាប់ពី ៦៦% ដោយក្នុងឆ្នាំ២០១៥ សត្វផ្សោតបានស្លាប់ចំនួន០៩ ក្បាល ដោយសារជាប់ម៉ង ក្នុងឆ្នាំ២០១៦សត្វផ្សោតបានស្លាប់ចំនួន០៦ក្បាល ដោយសារជាប់មងដូចគ្នា និងក្នុងឆ្នាំ២០១៧សត្វផ្សោតបានស្លាប់ចំនួន០២ក្បាលទៀតហើយជាក់សែ្តងកាលពីថ្ងៃទី១០ មីនា ២០១៨កន្លងទៅត្រូវបានគេប្រទះឃើញកូនសត្វផ្សោតបានស្លាប់១ក្បាលបន្ថែមទៀតដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។លោកបន្តអោយដឹងទៀតថាក្នុងឆ្នាំ២០១៨នេះ ផ្សោតបានកើនឡើង១៥% នៃផ្សោតជំទង់ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ជុំវិញការស្លាប់កូនសត្វផ្សោតនៅអន្លង់អូរឈើទាលខាងលើនេះលោក ផយ វណ្ណា ប្រធានសហគមន៏ បានអោយដឹងថា កូនសត្វផ្សោតដែលគេប្រទះឃើញស្លាប់នៅលើទឹកទន្លេមេគង្គនោះត្រូវបានក្រុមកាងារសហគមន៏នាំយកទៅក្លាសេទុកដើម្បីប្រគល់អោយអង្គការWWFនាំយកទៅពិនិត្យមើលពីមូលហេតុនៃការស្លាប់របស់សត្វផ្សោតនោះ។ឡុងកាន់សំនៀង

Leave a Reply

Your email address will not be published. Required fields are marked *