ស្លាប់​ ០៣នាក់​ និងរងរបួសជាច្រេីននាក់​ ករណីគ្រោះថ្នា​ក់ចរាចរណ៍នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ​ ៖ កាលពីព្រឹកម៉ោង​ ​០៥​និង​១៨​នាទីព្រឹក​ ថ្ងៃទី១០​ ខែមេសា ២០១៩​ មានរថយន្តហាយឡែនឌ័រ​ ០១​គ្រឿង បានបុកជាមួយរថយន្តដឹកទឹកកក​ នៅលើផ្លូវជាតិ​លេខ​ ៤​ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤​ ត្រង់ចំ​ណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត​ ស្រុកភ្នំស្រួច ខេត្តកំព​ង់​ស្ពឺ​ បណ្ដា​ល​ឲ្យ​ម​នុស្ស​ស្លាប់​ ០៣នាក់​ និងរបួ​សជា​ច្រេីន​នាក់។

មន្រ្ដីនគរបាលចរាចរណ៍​ បា​ន​ប​ញ្ជាក់​ថា​ មុនកេីតហេតុ​ រថយន្តហាយឡែនឌ័រ​ ព​ណ៌​ទឹកមាស ពាក់ផ្លាកលេខ​ ព្រះសីហនុ 2C-​73​77 បើកបរដោយឈ្មោះ នី ភេទប្រុស អាយុ ៣​១​ឆ្នាំ​ មានទីលំនៅ​ ខេត្តព្រះសីហនុ ជាអ្នកបេីករថយន្ត​ឈ្នួល​ មានអ្នកដំណើរ​ចំនួន ០៦នាក់​ បានបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមក​ដល់ចំណុចខាងលើ​ បានបុកជាមួយរថយន្ត​ ០១​​គ្រឿង​ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស​ ពាក់ផ្លាកលេ​ខ​សេរីចាស់​ ក.ព-8658​ អ្នកបើកបរឈ្មោះ​ ភាព​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មានទីលំនៅ​ នៅក្នុងខេត្តកំពង់ស្ពឺ បើ​ក​ប​ររប​ញ្រ្ចាសទិសដៅគ្នា។

បច្ចុប្បន្ន​ ​ជនរងគ្រោះរង​របួុស​ ​​កំលាំង​នគរបាល​ បា​ន​បញ្ជូន​ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត​ និ​ង​បន្ដទៅរាជធានីភ្នំពេញ​ ​ចំណែក​អ្នក​ស្លាប់​ត្រូវ​បាន​ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ​ មធ្យោបា​យ​បង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ដេីម្បីកសាងសំណុំរឿង​ ​បញ្ជូនទៅការិយាល័យជំនាញ​ ចាត់ការតាមនីតិវិធី​ច្បាប់​ ​៕

Leave a Reply

Your email address will not be published. Required fields are marked *