មន្ត្រីជំនាញកាំកុងត្រូលខេត្តាកែវចុះពិនិត្យគុណភាពទំនិញនិងអប់រំណែនាំដល់អជីវករផ្សារតាកែវ

តាកែវ៖ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃច័ន្ទនេះ បានធ្វើការចុះត្រួតពិនិត្យចំណីអាហារ គ្រឿងកំប៉ុង ដែលដាក់លក់នៅក្នុងផ្សារតាកែវ នឹងដេប៉ូលក់ស្រាបៀរមួយចំនួននៅក្រុងដូនកែវ ក៏ដូចជាធ្វើការអប់រំណែនាំទៅដល់ក្រុមអាជីវករផ្សារតាកែវ ឲ្យដាក់លក់ទំនិញដែលមានសុវត្ថិភាព អនាម័យល្អ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍ថា នៅក្នុងការចុះត្រួតពិនិត្យចំណីអាហារ និងគ្រឿងឧបភោគ បរិភោគ ដែលកំពុងដាក់តាំងលក់នៅផ្សារតាកែវ និងតាមដេប៉ូលក់ស្រាបៀរផ្សេងៗនៅក្នុងក្រុងដូនកែវ មន្រ្តីជំនាញបានរកឃើញងៀតបបែលចំនួន១០គីឡូកន្លះ និងផ្សិតកំប៉ុងធំចំនួន២៧កំប៉ុង ។

លោក ប៉ោ លាងគង់ បន្ថែមទៀតថា បន្ទាប់ពីបានរកឃើញនូវសារធាតុគីមី លើងៀតបបែល និងគ្រឿងកំប៉ុងយកមករក្សារទុកនៅសាខា មន្រ្តីជំនាញរួមសហការនឹងកម្លាំងសមត្ថកិច្ចផ្សារតាកែវ បានធ្វើការរក្សាទុកនៅឯសាខាកាំកុងខេត្ត ដើម្បីធ្វើការបំផ្លាញចោលនូវទំនិញដែលខូចគុណភាពទាំងនេះចោល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការអំពាវរនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវតែដាក់លក់ចំណីអាហារ និងគ្រឿងកំប៉ុង ដែលមានសុវត្ថិភាពខ្ពស់ អនាម័យល្អ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវឧស្សាហ៍ត្រួតពិនិត្យពីកាលបរិច្ឆេទប្រើប្រាស់ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ចំពោះអ្នកប្រើប្រាស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *