ឆ្មក់បង្ក្រាបការនាំចូលជ្រូកពីប្រទេសវៀតណាម​ ដោយគ្មានលិខិតអនុញ្ញាត​ នៅច្រកត្រពាំងផ្លុង

ត្បូងឃ្មុំ​ ៖​ នៅព្រឹក​ថ្ងៃទី​៣០​ ខែមិនា​ ឆ្នាំ២០១៩​ កំលាំងការិល័យពេទ្យសត្វខេត្តត្បូងឃ្មុំ​ ដឹកនាំដោយលោក​ រី ដាវិន​ ប្រធានការិយាល័យបសុពេទ្យខេត្ត​ បានសហការជាមួយនគរបាលព្រំដែន​ សមត្ថកិច្ច​ច្រកត្រពាំងផ្លុង​ ​ឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក​ និងមន្រ្តីពេទ្យសត្វ​ អគ្គ​នាយកដ្ឋានប្រចាំច្រកត្រពាំងផ្លុង​ បានឃាត់ឡាន​នីសសាន់​ ដឹក​កូនជ្រូក​ខ្វៃ​ចំនួន​ ២០ក្បាល​,​ ​ឡាន​កាមរី​ ១​គ្រឿង​ ដឹកជ្រូកចំនួន ៧ក្បាល​ ម៉ូតូដឹកជ្រូកចំនួន ៤គ្រឿង​ ​ដឹកជ្រូកសរុបចំនួន ១២ក្បាល​ ដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីពេទ្យសត្វ​ និងមនុស្សចំនួន​ ០៤នាក់​​។

លោក​ រី ដាវិន​ បានអោយដឹងថា​ ដោយមានការណែនាំពីក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ​ ស្ដីពីការទប់ស្កាត់​ ការនាំចូលជ្រូកពីបរទេស​ ដើម្បីជៀសវាងការឆ្លងជំងឺប៉េសជ្រូក​ លោកបានដាក់កំលាំងគ្រប់ច្រកល្ហក​ តាមបន្ទាត់ព្រំដែន​ ហើយក៏បានជួបនឹងជនខិលខូច​ លួចនាំជ្រូកចូល​ ក៏ធ្វើការបង្ក្រាបតែម្ដង​។

បច្ចុប្បន្ន​ កម្លាំងជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កំពុងចាត់ការបន្ដតាមនីតិវិធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *