ឯកឧត្តម​ ហ៊ុន ម៉ានី​ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖​ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម​ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ។

ស.ស.យ.ក. ខេត្តឧត្តរមានជ័យ មានសមាជិកចំនួន ៤៣៤នាក់ បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន​ ក្នុងបេសកកម្ម​ ដើម្បីផ្នែកមួយនៃការអភិវឌ្ឍសង្គមជាតិ លើកកម្ពស់សុខុមាលភាព និងបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។

កម្មវិធីព្រឹកនេះ​ ក៏មានវត្តមានចូលរួមជាគណៈអធិបតីរបស់ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យជាង ៣០០នាក់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *