រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀបាញ់

កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជាគណះអធិបតី ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩របស់រដ្ឋបាលខេត្តកោះកុង ដែលបានរៀបចំឡើង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលមហោស្របខេត្តកោះកុង ។

នៅក្នុងពិធីនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចនានាកុំប៉ះពាល់ឬពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន ពិសេសគ្រប់អង្គភាពត្រូវនាំគ្នាផ្សព្វផ្សាយ អប់រំ និង ទប់ស្កាត់ នៅតាមទីសារធារណះ សាលារៀន ដើម្បីអោយពលរដ្ឋជៀសឆ្ងាយពីគ្រឿងញៀន ។

សម្តេចបានថ្លែងទៀតថា គណះបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវមានការទទួលខុសត្រូវក្នុងការលុបបំបាត់ប៉ុស្តិត្រូតពិនិត្យមិនត្រឹមត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវលើកកំពស់ការគ្រប់គ្រងថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសារធារណះ ដោយខិតខំពង្រឹងការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ ដើម្បី បង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់រូបភាព អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធធនធានធម្មជាតិទាំងអស់ ត្រូវពង្រឹងវិន័យ ភាពស្អាតស្អំ និងត្រូវដកខ្លួនចេញអោយឆ្ងាយពីបទល្មើសធនធានធម្មជាតិ ។

ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការក្រើនរំលឹក និងស្នើរដល់មន្ត្រីរាជការទាំងអស់ត្រូវអនុវត្តន៍ អោយបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រី គឺកែទម្រុងខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអធិបតេយ្យភាពជាតិ និង ឆ្លុះកញ្ចក់ ងូតទឺក ដុសក្អែល ព្យាបាល និង វះកាត់ ។

Leave a Reply

Your email address will not be published. Required fields are marked *