បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនបានចំនួន ១៤នាក់ ក្នុងស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់

កំពង់ធំ​ ៖​ ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលនិតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឧត្តមសេនីយ​ទោ​ អ៊ុក​ កុសល​ ស្នងការខេត្តកំពង់ធំ​ បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចេញប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនបានចំនួន ១៤នាក់ និងសំភារៈមួយចំនួ​ន​ ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​ ១៤នាក់​ សមត្ថកិច្ចកំពុងកសាងសំនុំរឿង​ និងបន្តនីតិវិធីតាមផ្លូវច្បាប់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *