សាច់សត្វព្រៃ នៅតែមានការជួញដូរ​ នៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ នៅថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៥និង៣០ល្ងាច ការជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង តែងឃើញជាញឹកញាប់​ ដោយសត្វព្រៃទាំងនោះ ត្រូវបានគេដាក់លក់នៅលើទីផ្សារដោយសេរី។ ជំនាញនៅទីនោះ​ ហាក់គ្មានវិធានការទប់ស្កាត់​ ចាប់បង្ក្រាបបានទេ ថែមទាំងមានការធូរលុងព្រងើយកន្ដើយ​ បណ្ដោយឲ្យជនខិលខូចឆក់ឱកាស​ ធ្វើការបំភ្លេចបំផ្លាញពពួកសត្វព្រៃ ដែលនៅសេសសល់ក្នុងដែនជំរក ថែមទាំងឲ្យមានការធ្វើសរាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យ។

សត្វព្រៃទាំងនោះ​ ត្រូវបានគេសង្កេតឃើញថា ពួកអាជីវករមួយចំនួន​ បានដាក់តាំងលក់សាច់សត្វព្រៃពាសពេញទីលានផ្សារ និងមានទាំងសត្វដែលនៅរស់គ្រប់ប្រភេទជាច្រើន លក់ដង្ហែនៅតាមបណ្ដោយដងផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែង ។

ពួកអាជីវករលក់សត្វព្រៃទាំងនោះ ត្រូវបានមជ្ឃដ្ឋានពីខាងក្រៅលើកឡើងថា បានលក់ច្រើនឆ្នាំមកហើយ មិនទាន់បានឃើញចំណាត់ការ​ ជំនាញផ្នែកខាងណា​ មកធ្វើកាហាមឃាត់នៅឡើយ​ ទុកឲ្យពួកអាជីវករមួយចំនួន​ ដាក់លក់យ៉ាងចំហរ។

ពលរដ្ឋបាននិយាយថា ជំនាញ​រួមមានការពារសត្វព្រៃ និងមានជំនាញពាក់ព័ន្ធជាច្រើនទៀត​ មិនមានវិធានការណាទប់ស្កាត់បាន ពលរដ្ឋនៅទីនោះ បានចោទទៅលើ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងថា​ ឯកឧត្តម អសមត្ថកិភាពការពារ។​ ពលរដ្ឋបានបន្ដថា ប្រសិនបើ ឯកឧត្តម មិនមានចំណាត់ការចំពោះមន្ដ្រីជំនាញក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបអ្នកជួញដូរលក់សាច់សត្វព្រៃខុសច្បាប់ទាំងនោះ​ ប្រាកដជាវិនាសក្រោមស្នាដៃរបស់ ឯកឧត្តម កំពុងគ្រប់គ្រងនេះហើយ។

ពលរដ្ឋនៅទីនោះមានបំណងថា ដែនជំរកសត្វព្រៃនៅខេត្តស្ទឹងត្រែងបើ ឯកឧត្តម ដាក់ចំណាត់ការមុឺងម៉ាត់ទប់ស្កាត់ប្រាកដ សត្វព្រៃទាំងនោះ​ វាមិនវិនាសនោះទេ​ តែខ្លាចមានមន្ដ្រីនៅក្រោមឱវាទ មិនអនុវត្តតាម​ និងអាចថា ឃុបឃិតជាមួយជនទុច្ចរិតមួយចំនួន​ ទទួលលាតសក្ការៈ។
ដោយ: សុខ សាវ៉េត

Leave a Reply

Your email address will not be published. Required fields are marked *