ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាក់សែ្តង ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ​ ៖​ កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០៤នាក់​ ជាក់ស្តែង ដែលបានប្រព្រឹត្តបទល្មើស ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល​ ១៥:៣០នាទី​ នៅចំណុច ផ្លូវលេខ២៧១ កែង២៣១ ក្រុម២៩ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង​ ០៤នាក់​ មាន​ ៖​ ទី១-ឈ្មោះ អុន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅតាមផ្លូវជុំវិញផ្សារនាគមាស,​ ទី២-ឈ្មោះ រ៉ាត់ ម៉ាឡេ សិក ភេទប្រុស អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវអត់ចាំ ភូមិអណ្តូង សង្កាត់ក្រាំងឃ្នង់ ខណ្ឌទួលគោក រាជធានីភ្នំពេញ,​ ទី៣-ឈ្មោះ អែម ដែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅតាមផ្លូវជុំវិញផ្សារនាគមាស​ និងទី៤-ឈ្មោះ ពូយ ណាក់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅតាមផ្លូវជុំវិញផ្សារនាគមាស។

វត្ថុតាងដែលសមត្ថកិច្ច​ ដកហូតបានរួមមាន​ ក្រាមពណ៌សថ្លា​ (សង្ស័យគ្រឿងញៀន) ចំនួន​ ១៨កញ្ចប់តូច កូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងទូរស័ព្ទម៉ាក NOKIA ចំនួន​ ០៣គ្រឿង។ បច្ចុប្បន្ន​ ជនសង្ស័យទាំង​ ០៤នាក់​ ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *