ឯកឧត្តម ម៉ែន វិបុល​ បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយគោលនយោបាយ នៃរបបសន្តិសុខសង្គម

ស្វាយរៀង​ ៖​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយគោលនយោបាយ នៃរបបសន្តិសុខសង្គមជូនជូនមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត និងនាយករដ្ឋបាលក្រុង/ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ដុសាលាក្រុង/ស្រុក ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានមានប្រសាសន៍ថា តាមរយះការផ្សព្វផ្សាយគោលនយោបាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិក ប.ស.ស.នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជាប្រភពលើកទឹកចិត្តបន្ថែមទៀតចំពោះមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទះមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី ភារៈកិច្ច របស់អង្គភាពនីមួយៗ រហូតទទួលបានសមិទ្ធផល ជាច្រើន រួមចំណែកធ្វើអោយសម្រេចជោគជ័យនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបេសសកម្មរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តស្វាយរៀងនាពេលកន្លងមក។ ក្នុងនាមគណៈអភិបាលខេត្ត សូមសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញ ទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេឡាជាតិរបបសន្តិសន្តិសុខសង្គម ដែលបានពុះពារជំនះការលំ បាកនានារហូតសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមក ហើយក៏ជាជោគជ័យដែលស្តែងឡើង តាមរយះការប្រគល់ប័ណ្ណសមាជិក ប.ស.ស. ជូនដល់មន្ត្រីរាជការនៅក្នុងខេត្តស្វាយរៀង ចំនួន៣៥២ ប័ណ្ណនាឱកាសនេះ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីអនុវត្តរបប សន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វារៀង សរុបចំនួន ៣៥២ប័ណ្ណ ហើយអ្នក ដែលទទួលបានប័ណ្ណសមាជិក ប.ស.ស នាពេលនេះ គឺសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ។របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពផ្សេងៗ សម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរ នឹងឆ្លើយតបយ៉ាងសមរម្យទៅនឹងតម្រូវការជាក់ស្តែង និងផ្ដល់អត្ថប្រយោជន៍ផ្នែកសង្គម និងហិរញ្ញវត្ថុរបស់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ការជួយគ្នាទៅវិញទៅមកប្រកបដោយសមធម៌ និងធានានូវធ្លុងសាមគ្គីភាពក្នុងសង្គម ។

Leave a Reply

Your email address will not be published. Required fields are marked *