គ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ត​បែន​ដឹកដី​ បុក​ជាមួយ​រថភ្លើង​ សំណាង​គ្មាន​មនុស្ស​រង​របួស​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

ព្រះ​សីហ​នុ​ ៖​ នៅថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​ និង​១៥​នាទី​ លើ​ផ្លូវដែក​ ត្រង់​ចំណុច​ភូមិ​ព្រែក​ទល់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ មានករណី​ រថយន្ត​បែន​ដឹក​ដី​ បុក​ជាមួយ​រថភ្លើង​ បណ្តាល​ឲ្យរថភ្លើង​ ធ្លាក់​ចេញពី​ផ្លូវដែក​ សំណាង​មិន​បង្ក​ឲ្យ​មាន​មនុស្ស​របួស​ឡើយ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បង្ក​ដោយ​រថយន្ត​បែន​ដឹក​ដី​ ០១​គ្រឿង​ ម៉ាក​ HYUNDAI​ ពណ៌​ ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​ទិស​ដៅ​ពី​លិច​ឆ្ពោះទៅ​កើត​ ​លុះដល់​ចំណុច​ខាងលើ​ បាន​បុក​រថភ្លើង​ ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​ ភ្នំពេញ​ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង​ ចេញ​ពីលើ​ផ្លូវដែក​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ ក្រោយ​ពេល​កើតហេតុ​។​ រីឯ​វត្ថុ​តាង​ រថយន្ត​ ០១​គ្រឿង​ បាន​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ដេីម្បីដោះស្រាយតាមនីតិវិធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *