លោកវរៈសេនីយ៍ត្រី​ ង៉ែត សំណាង​ នាយរងការរិយាល័យទី១​ នៃកងពលតូចលេខ៨​ ដាក់មេប្រុច​ ខណៈពេលតុលាការ​ ចេញដីការនាំខ្លួន​ រឿងករណីឆបោកលុយតុងទីន

ខេត្តឧត្តមានជ័យ ៖​ ផ្ទុះរឿងលោកវរៈសេនីយ៍ត្រី​ ង៉ែត សំណាង នាយរងការិយាល័យទី១​ ត្រូវបានតុលាការ​ ចេញដីការនាំខ្លួន​ ពីបទករណីឆបោកលុយតុងទីន​ រាប់សិបមុឺនដុល្លា​ នៅខេត្តកំពង់ចាម​ ។

កាលពីថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០១៩ កម្លាំងនគរបាលស្នងការដ្ឋានខេត្តឧត្តមានជ័យ​ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី​ ឡឹក សុខា​ ស្នងការរង​ ទទួលផែនព្រហ្មទណ្ឌ​ បានចុះមកដល់ទីតាំងកងពលតូចលេខ៨​ ដើម្បីនាំខ្លួនលោក​ ង៉ែត សំណាង​ តាមអំណាចតុលាការខេត្តកំពង់ចាម​ តែការអនុវត្តដីការ​ ត្រូវបានបរាជ័យ ដោយជនសង្ស័យខាងលើ​ ដឹងខ្លួនមុន​ និងបានរត់គេចបាត់​ ។

បើយោងតាមប្រភពពីមន្ត្រីយោធាតូចតាច​ បានលួចបង្ហើបថា​ បុគ្គល​ ង៉ែត សំណាង​ ទើបតែមកបំរើការយោធា​ អង្គភាពកងពលតូចលេខ៨​ រយៈពេល​ ២​ ទៅ​ ៣ឆ្នាំ​ ប៉ុណ្ណោះ​ (ឈ្មោះទិញគេ)​ ដោយសារបុគ្គលនេះ​ ជាអ្នកមានលុយ​ និងបក្សពួក​ ទើបបុណ្យសក្តិឡើងយ៉ាងគំហុកបែបនេះ។ ហើយបច្ចុប្បន្នគេល្បីថា​ មានអ្នកមានអំណាច​ នៅក្នុងកងពល​ កំពុងរត់ការ​ និងជួយជ្រុំជ្រែង​ ដើម្បីអោយឈ្មោះ​ ង៉ែត សំណាង​ រួចផុតពីសំណាញ់ច្បាប់ទៀតផង​ ។

ជុំវិញករណីខាងលើ​ ក្រុមការងាយើង​ មិនអាចសុំការបំភ្លឺពីលោកវរៈសេនីយ៍ត្រី​ ង៉ែត សំណាង​ នាយរងការិយាល័យទី១​ កងពលតូចលេខ៨​ បានទេ​ នៅថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែកលោកឧត្តសេនីយ៍ទោ​ លី ស៊ុន​ មេបញ្ជាការកងពលតូចលេខ៨​ បានអោយដឹងថា​ បញ្ហាខាងលើ នេះ​ ពិតជាមាន​ ខាងលោកស្នងការរងចុះមកមែន​ តែគេបានទុកពេលអោយម្ចាស់ចរចាគ្នា​ ៕ សុផានុរស្ស

Leave a Reply

Your email address will not be published. Required fields are marked *