ឈ្មួញឈ្មោះលោក​ ម៉ាប់​ កំពុងផ្គេីនទៅនឹងឯកឧត្តម ស្វាយ​ សំអ៊ាង​ និងនាយឧត្តមសេនីយ៍​ សៅ សុខា​ ប្រធានគណៈកម្មាការទប់ស្កាត់​ និងបង្ក្រាបបទល្មេីសព្រៃឈេី

ខេត្តមណ្ឌលគិរី​ ៖​ រថយន្តសាំយ៉ុងនិងរថយន្តឡង់កែឆ្នៃមិនតិចជាង50គ្រឿងទៅ៦០គ្រឿងនោះទេបានធ្វេីចរាចរដឹកជញ្ជូនបទល្មេីសព្រៃឈេីយ៉ាងសកម្ម កាលពីយប់ថ្ងៃទី០៧និង08ខែគុម្ភៈ ឆ្នាំ2019នេះ។ដែលសកម្មភាពដឹកជញ្ជូនរបស់ក្រុមលោក ម៉ាប់នេះវាហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចខេត្តមណ្ឋលគិរីនោះឡេីយ។
បេីតាមប្រភពពីប្រជាពលរដ្ឋដែលបានផ្តល់អោយអ្នកសារព័ត៌បានអោយដឹងថា ឈេីទាំងនោះដឹកចេញពីស្រុកកោះញ៉ែក និងតំបន់ព្រៃការពារស្រែពកក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ហីេយក្រុមឈ្មួញបានបែងចែកទឹកដីគ្នាសំរាប់រត់ការសម្រប់សម្រួលតាមដងផ្លូវ។
ប្រភពបានបង្ហេីបអោយដឹងទៀតថា ទឹកដីស្រុកកោះញ៉ែកមានមន្រ្តីយោធាស្រុកកោះញ៉ែកនិងសីុវិលម្នាក់ ទាំងពីនាក់នេះជានាក់រត់ការត្រឹមទឹកដីស្រុកកោះញ៉ែក ហេីយចាប់ពីក្រុងសែនមនោរម្យទៅដល់ច្រក់ទ្វារដាក់ដាំគឺឈ្មោះម៉ាប់ជានាក់រត់ការសម្រប់សម្រួលតាមដងផ្លូវទាំងអស់រហូតដល់ប្រទេសវៀតណាមបានយ៉ាងរលូន។
ទាក់ទងទៅនិងសកម្មភាពដឹកជញ្ជូនបទល្មេីសព្រៃឈេីដ៏មហិមារបស់ក្រុមលោក ម៉ាប់នេះត្រូវបានប្រជាពលរដ្ឋខេត្តមណ្ឋលគិរីបាននាំគ្នាលេីកឡេីងថា លោកម៉ាប់កំពុងតែផ្គេីនទៅនិងឯកឧត្តម ស្វាយ សំអ៊ាងហេីយ ជាពិសេសនោះគឺបានផ្គឺនទៅនិងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅសុខា ប្រធានគណកម្មាការទប់ស្កាត់និងបង្ក្រាបបទល្មេីសព្រៃឈេីតែម្តង៕ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមណ្ឌលគិរី រងចាំមើលថា តើសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ជាពិសេស ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នឹងមានចំណាត់ការបង្រ្កាបក្រុមរថយន្តដឹកឈើខុសច្បាប់របស់លោក ម៉ាប់ ដែររឺទេ ។ដោយ រ៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *