ឆេះតូបក្នុងផ្សារសាមគ្គី​ ទាំងកណ្តាលយប់​ នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ​ ៖ ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០១៩​ វេលាម៉ោង ១១ និង២០នាទី​ យប់​ កម្លាំង​នគរបាល​ បានចេញ​ជួយអន្ដរាគមន៍​ករណី​គ្រោះអគ្គិភ័យ​ ឆេះតូបនៅក្នុងផ្សាសាមគ្គី​ ស្ថិតក្នុង​ភូមិ​ត្រពាំង​អំពិល​ ឃុំត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ក្នុងហេតុកា​រ​ណ៍​គ្រោះអគ្គិភ័យនេះ​ បំផ្លាញតូបអស់ចំនួន​ ០១​ ទំហំ​ ៨​x​​៨​ ម៉ែត្រ​ ម្ចាស់តូបឈ្មោះ ឡាយ ស្រីយ៉ុង ភេទស្រី អាយុ​ ៥៤ឆ្នាំ ​លក់អីវ៉ាន់ចាប់ហួយ​ ។ 

    សម្ភារៈ​ខូចខាត​ តាមការអោយដឹងពីជំនាញ​រួមមាន ៖​ តូបទំហំ ៨​x​៨ ម៉ែត្រ ឆេះស្ទេីទាំងស្រុង​ (​ ដំបូលប្រក់ស័ង្គសី,ជញ្ជាំងបាំងស័ង្កសី​ )​ និងឥវ៉ាន់ចំរុះនៅក្នុងតូប​ ឆេះទាំង​អស់។ 

    ក្នុងកិច្ចប្រតិបត្តិការនេះ​ កំលាំងអន្ដរាគមន៍​រថយន្តពន្លត់អគ្គីភ័យ​ ក្រោមកិច្ចសហការរបស់កំលាំងអធិ​ការដ្ឋាន​ស្រុក​អង្គស្នូល​ ខេត្ត​កណ្ដាល​ ប្រេីប្រាស់ធម្យោបាយរថយន្ដអគ្គីភ័យ​ចំនួន ០៥គ្រឿង (រ​ថ​យន្តខេត្តកំពង់ស្ពឺ ០៣គ្រឿង និងស្រុកអង្គស្នូល ០២គ្រឿង )​ រហូត​ដល់ម៉ោង​ ០១​:៣០​ នាទីថ្ងៃ​ទី​០​៩​​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ អគ្គីភ័យ​ត្រូវ​បា​នគ្រប់គ្រង និ​ងពន្លត់បានទាំងស្រុង​។ សូមបញ្ជាក់ថា​ ករណី​នេះដោយមានកិច្ចសហការ​ពីអាជ្ញាធរ​មូលដ្ឋាន​ និ​ងកា​របញ្ជាដឹកនាំចង្អុលការច្បាស់លាស់ ពីលោ​ក​ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ ទេីបកងកម្លាំងនគរបាលគ្រប់ផ្នែក​ អនុវត្ដបានជោ​គជ័យ​ ១០០% ការពារ​បានមិនអោយអគ្គីភ័យ ឆេះរាលទៅតូបផ្សេងៗមួយចំនួនទៀត ក្នុងផ្សាឡេីយ។ 

    មូលហេតុ​ដែលមានអគ្គិភ័យនេះកេីតឡេីង​ បណ្ដាលមកពីការតខ្សែភ្លេីងគ្មាន​បច្ចេកទេស​ ធ្វេីអោយផ្ទុះ​ព្រី​ ដែលដោតអំពូលក្នុងតូប​ ​ទេី​បឆ្លងចរន្តអគ្គីសនី​ ​ឆេះតែម្ដង​ ​(ខ្សែភ្លើង​តំណច្រេីន​កន្លែង​)។

    សំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ ពិសេសក្រុម​អាជីវករ​ ​ត្រូវ​រៀបចំការពារសុវត្ថិភាពខ្ពស់​ លេីបច្ចេ​កទេសការតបណ្ដាញអគ្គីសនី​ ក្នុងផ្ទះ​ តូបកន្លែង​លក់ដូរ​ ​ត្រូវ​រកអ្នកជំនាញ​ ឲ្យជួយ​ក្នុងករណីនេះ​ កុំប្រេីប្រាស់ខ្សែភ្លេីងចាស់​ តំណច្រេីន​ ព្រោះអាច​ប៉ះផ្ទុះ​ ឆ្លងចរន្ដទៅជាអគ្គីភ័យ​ បំផ្លាញទ្រព្យសម្បត្ដិ​របស់​ប​ងប្អូន​ ៕

ប្រភព​ : ស្នងការនគរបាលខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *