បង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន​ ដោយឃាត់ខ្លួនបាន​ ០៣នាក់​ នៅក្រុងកំពត

ខេត្តកំពត ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៥:៥០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពត បានបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន​ ០៣នាក់ ថ្នាំញៀនចំនួន ០៩កញ្ចប់តូច និងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ 

ជនសង្ស័យទាំង​ ០៣នាក់​ នោះរួមមាន​ ៖     

១.ឈ្មោះ ឯក សារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ។ 

២.ឈ្មោះ ណូ លីណារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។

៣.ឈ្មោះ ផា រ៉ាសុី ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។

បច្ចុប្បន្ន ជនសង្ស័យទាំង​ ០៣នាក់ សមត្ថកិច្ចបានកសាងសំណុំរឿង​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *