កម្មវិធី​ទស្សន​កិច្ច​របស់ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​សាលារៀន​ជំនាន់​ថ្មី​ ខេត្តស្វាយរៀង

ស្វាយរៀង​ ៖​ នា​ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ពិនិត្យ​ការ​បង្រៀន​ និង​រៀន​នៅ​តាម​បន្ទប់​រៀន​នៅ​​សាលា​ជំនាន់​ថ្មី​​នៃ​​​សាលា​បឋម​សិក្សា​ស្វាយ​ព្រហូត និង​អនុ​វិទ្យាល័យ​គោកព្រីង ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​វឌ្ឍនភាព​ការងារ នៃ​ការ​អនុវត្ត​កម្មវិធី​សាលា​ជំនាន់​ថ្មី ដើម្បី​ធានា​បាន​ថា ការ​អនុវត្ត​កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​​ប្រកប​ដោយ​ប្រសិទ្ធភាព​ចូលរួម​​ជំរុញ​គុណភាព​អប់រំ​នៅ​កម្ពុជា​​កាន់​តែ​ប្រសើរ។​​​

កម្មវិធី​ទស្សន​កិច្ច​ត្រូវ​បាន​ដឹកនាំ​​ផ្ទាល់​ដោយ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​​ជា​ច្រើន​រូប ​នៅ​សាលាបឋមសិក្សា​ស្វាយ​ព្រហូត ​​​និង​អនុ​វិទ្យាល័យ​គោកព្រីង ឃុំ​គោកព្រីង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង៕ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សាលា​ទាំងពីរ ដែល​គណ:គ្រប់​គ្រង​សាលា​ លោក​គ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ និង​សហគមន៍​ទ្រទ្រង់​ ​ដែល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ទៅ​លើ​បរិស្ថាន​សាលារៀន​ថា​ជា​សាលារៀន​បៃតង៕

Leave a Reply

Your email address will not be published. Required fields are marked *