ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព​ អភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងមន្រ្តី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប្រមាណជា១០០នាក់ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។

Leave a Reply

Your email address will not be published. Required fields are marked *