អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​តេជោ និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ត្រូវ​បាន​ផ្តល់​ជូន ស្ត្រី​មាន​ជំងឺ​វិកល​ច​រិក​នៅ​ខេត្ត​តាកែវ

តាកែវ ៖ ដោយមើលឃើញពីស្ថានភាពជីវភាពគ្រួសារ ដែលរស់នៅជួបការលំបាកយ៉ាងខ្លាំង ជាពិសេសមានជំងឺបានក្លាយទៅជាវិកលចរិកផងនោះ ក្រុមការងារសប្បុរសធម៌ បាននាំយកនូវ អំណោយសង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ស្ត្រីមានឈ្មោះ ប៉ាង សារីម អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

សូមជំរាបថា ស្ត្រីមានឈ្មោះ ប៉ាង សារីម អាយុ២៣ឆ្នាំ មានបងប្អូនប្រុសចំនួន៤នាក់ និងម្តាយឈ្មោះ មុយ អូន អាយុ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយ កាលពីអាយុ១៧ឆ្នាំ គាត់បានទៅ​ធ្វេីការ​ជា​កម្មករ​រោងចក្រ និងស៊ីឈ្នួលលាងចាននៅភ្នំពេញ តែបានរអិលជេីងដួលបោកក្បាលក្លាយជនវិកលចរិក ត្រូវបានម្តាយយកមករស់នៅស្រុកកំណេីត ស្រុកបាទី ខេត្តតាកែវវិញ។

ស្ត្រីវិកលនេះតែងដេីរពេញភូមិ និងត្រូវបានជនខិលខូចចាប់រំលោភរហូតមានផ្ទៃពោះកូនស្រី១នាក់ ហេីយក្រោយពីសម្រាលកូននោះត្រូវបានអ្នកភូមិអាណិត អាសូរ ជួយយកទៅចិញ្ចឹម បច្ចុប្បន្ន​គេមា​នអាយុ២ឆ្នាំហេីយ។ បន្តមកគាត់ក៏ត្រូវបានគេចាប់រំលោភជាថ្មីទៀតរហូតបានកូនប្រុស១នាក់អាយុទេីប៦ថ្ងៃប៉ុណ្ណោះ កូនទាំង២មិនដឹងមុខឪពុកមួយណាទេ។

ដោយឡែក​បង​ប្អូន គឺបងប្រុស២គេមានប្រពន្ធ និងកូរស់នៅក្នុងស្រុកជិតគ្នាតែក្រីក្រ។ បងប្រុសម្នាក់ទៀតបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជាច្រេីនឆ្នាំមកហេីយ សព្វថ្ងៃ​ស្ត្រីទុ​រ​គ​ត​រ​ស់​នៅ​ជាមួយ​ម្តាយចាស់មានមុខរបរស៊ីឈ្នួលធ្វេីស្រែ និងដេីរបេះព្រីងលក់ និងប្អូនប្រុសពៅអាយុ២១ឆ្នាំ ជាកម្មករសំណង់ ។

អំណោយ​ដែលផ្តល់ជូនមាន អង្ករ ១០០គីឡូក្រាម កន្ទល ពូក មុង ភួយ ខ្នើយ ចានឆ្នាំង មី៥កេះ ទឹកដោះគោ ២កេះធំ ទឹកសុីអុីវ ៣យួរ វិទ្យុ ១គ្រឿង សំលៀកបំពាក់ សម្ភារប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួនធំ រួមទាំងថវិកា៥០ មុឺនរៀល ហើយលោក ជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានសម្រេចសង់ផ្ទះទេវតាមួយខ្នងជូនដល់ស្ត្រីនោះជំនួសផ្ទះចាស់ ដែល​ផ្ទះពុក​ផុយ​ធ្លុះធ្លាយ​អស់​ហេីយ។

Leave a Reply

Your email address will not be published. Required fields are marked *