ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីឆក់កាបូបលុយ​ នៅសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ

ភ្នំពេញ​ ៖​ នៅថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែបុស្ស​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនិងថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០១៩ វេលាម៉ោង​ ១២និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០១នាក់ ករណីអំពើលួច (ឆក់យកកាបូបប្រាក់) នៅចំណុចមុខហាងលក់ស៊ុបហ៊ុយៗ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ លីន រ៉ូ ភេទបុ្រស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ (មានសារធាតុញៀន) ។

សម្ភារៈដកហូតបានរួមមាន​ កាបូបយួរដៃ០១,ទូរស័ព្ទណូគារចុចពិល០១គ្រឿង,លុយខ្មែរ​ ១,៦៨០,០០០រៀល ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ​ ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HG-3263​ (​ របស់ជនសង្ស័យ )។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *