កោះកុង ៖ នៅវេលាម៉ោងប្រមាណជាង៨ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងរហូតដល់មានទាំងការបិទច្រកទ្វាព្រំដែនហាតឡិក(ថៃ) ស្រុកខ្លុងយ៉ៃ ខេត្តត្រាត អស់រយះពេលប្រមាណជាង១ម៉ោងបន្ទាប់ពីក្រុមក្រសួងពាណិជ្ជកម្មថៃនិងទាហ៊ានជើងគោកថៃបាននាំគ្នាចុះមកធ្វើការចាប់ទំនិញដែលក្រុមអាជីករបានលក់រំលោកទៅលើកម្មសិទ្ធិបញ្ញា ។
លោក ង៉ុយ ជាង នាយប៉ុស្តិ៍អន្តោរប្រវេសន៍ព្រំដែនចាំយាម ថ្លែងអោយដឹងថា មានក្រុមការងារក្រសួងពាណិជ្ជកម្ម សហការ ជាមួយក្រុមទាហ៊ានថៃចុះមកធ្វើការចាប់ក្រុមអាជីវករដែលលក់ ទំនិញរំលោភបំពានទៅលើកម្មសិទ្ធបញ្ញាមានដូចជា បារី ស្រា នៅក្នុងឃុំហាតឡិក (ថៃ) តែក្នុងការចុះចាប់នេះត្រូវបានលោកមេឃុំហាតឡិក(ថៃ) ធ្វើការរារាំងមិនអោយចាប់ជាហេតុធ្វើអោយពលរដ្ឋយើងមានឱកាសក្នុងការជញ្ជូនទំនិញទាំងនោះចូលមកដល់ប្រទេសខ្មែរដោយសុវត្តិភាព ដោយពុំមានការខាតបង់នោះទេ ដោយឃើញសភាពការបែបនេះ ទាហ៊ានថៃក៏បានសម្រេចចិត្តធ្វើការបិទទ្វាព្រំដែនជាបណ្តោះអាសន្នដើម្បីកុំអោយមានការចលាចលកើតឡើង ។
ប្រភពខាងលើបានបន្តថា បន្ទាប់ពីមានការបិទទ្វាព្រំដែន(កម្ពុជា ថៃ) ខាងភាគីកម្ពុជាបានចូលទៅធ្វើការពិភាក្សាគ្នារហូតដល់ម៉ោង១០.១០នាទីនាព្រឹកថ្ងៃដដែលច្រកទ្វាព្រំដែនអន្តរជាតិចាំយាមក៏បានបើកដំណើរអោយចេញ ចូលជាធម្មតាវិញ ហើយចំពោះទំនិញរបស់ក្រុមអាជីវករត្រូវបានប្រគល់ជូនទៅគាត់វិញអស់ហើយ ។
ជាមួយគ្នានេះដែរក្រុមអាជីវករក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារកម្ពុជាដែលបានចុះទៅជួយអន្តរាគមន៍ជួយដល់ពួកគាត់ដល់ក្នុងទឹកដីថៃ ប៉ុន្តែពួកគាត់ក៏នៅតែមានសំណូមពរខ្លះៗដើម្បីស្នើរអោយខាងអាជ្ញាធរកម្ពុជាមេត្តាជួយសម្រួលអោយទំនិញយើងបានចេញចូលថៃអោយបានស្រួលដូចទំនិញថៃដែលចូលមកកម្ពុជាព្រោះរាល់ថ្ងៃឃើញថាការនាំទំនិញគ្រប់ប្រភេទពីកម្ពុជាចេញទៅប្រទេសថៃវាហាក់ដូចជាមានការពិបាកខ្លាំងណាស់ ។
ឆ្លើយតបនិងការសំណូមពរបស់ពលរដ្ឋលោក សុវណ្ណ ប៉ុនធឿន ប្រធានច្រកទ្វារអន្តរជាតិចាំយាមបានថ្លែងថាលោកនិងពាំនាំនូវការសំណូមពរទាំងនេះជូនទៅដល់ថ្នាក់ដឹកនាំខេត្តដើម្បីប្រជុំពិភាក្សាជាមួយភាគីថៃដើម្បីរកដំណោះស្រាយ ។