Barca ​ឲ្យ​ប្រាក់​លើក​ទឹក​ចិត្ត​​​​ប៉ុន្មាន​ បើ Messi ព្រម​ចុះ​កុង​ត្រា?

យោង​តាម​ Dailymail បាន​ឲ្យ​ដឹង​ថា Barcelona គ្រោង​ម្ដង​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​១០០​​លាន​ដុល្លារ​ដល់ Messi ដើម្បី​ឲ្យ​គេ​ពង្រីក​កុងត្រា​ជាមួយ​ក្លឹប។ បន្ថែម​លើ​ប្រាក់​លើកទឹកចិត្ត​នេះ ប្រសិន​​កីឡាករ​វ័យ​៣០​ឆ្នាំ​យល់​ព្រម​បន្ត​នៅ​​អេស្ប៉ាញ ក្នុង​កុងត្រា​ថ្មី​គេ​​នឹង​បាន​​ប្រាក់បៀវត្សរ៍​៦៥​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍។

ប្រភព​ដដែល​បន្ត​ថា ១០០​លាន​ដុល្លារ​នេះ គឺ​ជា​កំណត់ត្រា​​ប្រាក់​លើក​ទឹកចិត្ត​​ច្រើន​ជាង​គេ​ក្នុង​បាល់ទាត់។ ការ​ហ៊ាន​ចំណាយ​បែប​នេះ​ ដោយ​សារ​​ក្រុម​នៅ​តំបន់​ Catalan មួយ​នេះ​ចង់​រក្សា​កំពូល​កីឡាករ​អាហ្សង់ទីន​ខាង​លើ​ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម Manchester City ចង់​ជះ​លុយ​ដ៏​មហាសាល​ផ្ទេរ​រូប​គេ។

Leave a Reply

Your email address will not be published. Required fields are marked *