ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទរំលោភក្មេងស្រីអាយុ ៤ឆ្នាំ

កោះកុង​ ៖​ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ ក្រោយពីបានទទួលពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ កែវ សីហា ភេទប្រុស ៣២ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ ទៅលើក្មេងស្រី​ អាយុ ៤ឆ្នាំ កាលពីថ្ងៃទី ១៨.០១.២០១៩ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច​ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *