ប្រជាពលរដ្ឋ​ ១.២៤១គ្រួសារ​ នៅខេត្តប៉ៃលិន​ ទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា​ នៅព្រឹកនេះ

ប៉ៃលិន​ ៖​ នៅព្រឹកថ្ងៃពុធ ​៣រោច ​ខែ​បុស្ស ​ឆ្នាំច សំ​រឹទ្ធិ​ស័ក ​ព.ស​ ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី២៣ ​ខែម​ករា​ ឆ្នាំ២០១៩​នេះ សម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ និង​ប្រតិ​ភូអម​ដំណើរ​ បាន​អញ្ជើញជួ​បសំណេះសំ​ណាល ​សាក​សួរសុ​ខទុ​ក្ខ ​និង​ផ្តល់អំ​ណោយម​នុស្សធម៌​កាក​បាទ​ក្រហមក​ម្ពុជា​ ជូនចាស់​ជរា​គ្មាន​ទីពឹង​ ស្ត្រី​មេម៉ាយ​មាន​កូនច្រើន​ កុមារ​កំព្រា ​និង​ជនពិការ​ចំនួ​ន១.២៤១​គ្រួរសារ។

ពិធី​ជួប​សំណេះ​សំណាល​ សាកសួរ​សុខ​ទុក្ខ និង​ផ្តល់​អំណោយមនុស្សធម៌​កាក​បាទ​ក្រហម​កម្ពុជា​នៅ​ព្រឹកនេះ បាន​ធ្វើឡើង​នៅភូ​មិដូង​ ឃុំស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន៕

Leave a Reply

Your email address will not be published. Required fields are marked *