១. Evair Aparecido Paulino៖ ខ្សែប្រយុទ្ធកណ្ដាលប្រេស៊ីលរូបនេះ បានស៊ុតចូលរហូតដល់ទៅ ១២៥គ្រាប់ឲ្យក្លឹបប្រេស៊ីល Palmeiras (ក្លឹបដែល Neymar គាំទ្រកាលពីនៅក្មេង)។
២.Marcos Roberto Silveira Reis៖ ដូច Evair ដែរ អ្នកចាំទីប្រេស៊ីលរូបនេះ ក៏ជាកីឡាករលេងឲ្យក្លឹប Palmeiras ដែរ។ អ្នកចាំទីរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុង World Cup ឆ្នាំ ២០០២ រហូតជួយឲ្យប្រេស៊ីលឈ្នះពាន World Cupលើកទី ៥ របស់ខ្លួននៅពេលនោះ។
៣.Alexsandro de Souza៖ ជាកីឡាករប្រេស៊ីលមួយទៀត ដែលNeymar យកធ្វើជានិមិត្តរូប។ ខ្សែបម្រើប្រយុទ្ធរូបនេះក៏ធ្លាប់បានលេងក្នុងក្លឹប Palmeiras ផងដែរ តែបានបង្ហាញទម្រង់លេងល្អរបស់ខ្លួននៅពេលលេងឲ្យក្លឹបទួរគី Fenerbahce ដោយកីឡាកររូបនេះស៊ុតចូលបាន ១៧១ គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤១ប្រកួតឲ្យក្លឹប។
៤.Rivaldo៖ ខ្សែបម្រើប្រយុទ្ធប្រេស៊ីលរូបនេះ ជាកីឡាករឆ្នើមមែនទែន កាលពីខ្លួនលេងឲ្យក្លឹបអ្នកមានបុណ្យ Barcelona ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២។ ក្នុងអំឡុងពេលនោះដែរ Rivaldo បានឈ្នះពាន Ballon D’or នៅឆ្នាំ ១៩៩៩៕