បុរសម្នាក់ យកផ្លែឡាមអារកសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ

រតនគិរី​ ៖ បុរសម្នាក់ គិតខ្លីសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង បានយកផ្លែឡាមមកអារ.ក ដោយមិនដឹងពីមូលហេតុ។ បង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង៨នឹង១០នាទីព្រឹក ថ្ងៃពុធ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ។

អធិការនគរបាលស្រុកបរកែវ លោក ជួប វណ្ណរក្ស បានឲ្យដឹងថា ជនរងគ្រោះដែលយកផ្លែឡាមអារកខ្លួនឯងនោះមានឈ្មោះ ទីង នីវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

លោកថា ជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯង នៅលើផ្ទះរបស់ខ្លួន​ ដោយមិនដឹងមូលហេតុ បានសាច់ញាតិទៅប្រទះឃើញទាន់បានជួយអន្តរាគមន៍ហើយក្រុមគ្រួសារ​ និងកម្លាំងនគរបាលប៉ុស្តិ៍បានទំនាក់ទំនងទៅរថយន្តមណ្ឌលសុខភាពស្រុកបរកែវ ប៉ុន្តែដោយជំងឺធ្ងន់ធ្ងរពេក​ ក៏ដឹកបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *