សុវត្ថិឌី ធារិកា ធ្វើ​យ៉ាង​ណា​​​ទើប​​ឡើងគី​ឡូ?

សុវត្ថិឌី ធារិកា បាន​ប្រាប់​ថា ពេល​នេះ​ខ្លួន​មិន​ទាន់​ហ៊ាន​ថ្លឹង​​ទម្ងន់​ទេ​ ព្រោះ​ធ្លាប់​ឡើង​លើ​ជញ្ជីង​លើក​មុន​​នាង​មាន​ទម្ងន់​ត្រឹម​តែ​ ៣៩ គីឡូ​ក្រាម​​តែ​ប៉ុណ្ណោះ គឺ​ជា​គីឡូ​មួយ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​​ទាល់​តែ​សោះ​ ព្រោះ​គិត​​ថា​រាង​រៅ​នៅ​ស្វែល​ខ្លាំង​ពេក​។ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​​​យ៉ាង​ហោច​ណាស់​នាង​ត្រូវ​​ទទួល​ទាន​បាយ​៣ ដង​ និង​ចំណី​ចំណុក​ខាង​ក្រៅ​បន្ថែម​ទៀត​។

អតីត​បេក្ខនារី​ Cambodian Idol រដូវ​កាល​ទី​១​រូប​នេះ​បាន​រៀប​រាប់​ថា​៖​“ ខ្ញុំ​ចង់​បាន​គី​ឡូ​ ៤៥ បង​ ព្រោះ​ខ្ញុំ​គិត​ថា​ប៉ុណ្ណឹង​សម​ល្មម​​ មិន​ធាត់​មិន​ស្គម​ សម​ជាមួយ​កម្ពស់​ខ្ញុំ​ ១ ម៉ែត្រ ៦៤ សង់​ទី​ម៉ែត្រ​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខំ​ប្រឹង​ញាំ​បាយ​ និង​អាហារ​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន​”។

ទោះ​បី​ជា​ក្នុង​ពេល​នេះ​​នាង​តូច សុវត្ថិឌី ធារិកា មិន​ទាន់​បាន​រាង​សម​តាម​ប្រាថ្នា​ក្ដី​ តែ​ថ្ងៃ​ណា​មួយ​នាង​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​លទ្ធផល​ជាក់​ជា​ពុំ​ខាន់​​ ​ព្រោះ​​​គ្រប់​បុគ្គល​ដែល​លះ​បង់​តស៊ូ​ រមែង​ទទួល​បាន​ភាព​ជោគ​ជ័យ​ជា​និច្ច​៕​​​​​

Leave a Reply

Your email address will not be published. Required fields are marked *