ជនសង្ស័យ ឆក់ទូរស័ព្ទ២នាក់ ត្រូវនារីម្ចាស់ទូរស័ព្ទ បើកឡាន ដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះ ម្នាក់របួសធ្ងន់ម្នាក់សល់ដង្ហើមចង្រិត

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ រងរបួសធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ពីក្នុងឡាន ហើយត្រូវនារីរូបនោះបើក រថយន្តដេញបុកផ្ទប់ នឹងជញ្ចាំងផ្ទះគេ បណ្តាល រងរបួសធ្ងន់ធ្ងរ​ សល់ដង្ហើមចង្រិតម្នាក់ និងម្នាក់ទៀតក៏ធ្ងន់ដែរ កាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ​ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

ជងរងការឆក់ទូរស័ព្ទជាស្ត្រីជនជាតិចិន, បើតាមក្មេងប្រុស ម្នាក់ បានបកប្រែភាសាចិន ស្រ្តីជនជាតិចិនរូបនោះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ​ គឺជនសង្ស័យទាំង២នាក់ បានជិះ ម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់គាត់ពីក្នុងរថយន្ត ខណៈកំពុងឈប់ រថយន្តអែប ចិញ្ចើម ផ្លូវលេខ៤៦០ ពេលភ្លាមនោះគាត់ក៏បានបើក រថយន្តដេញតាមដែរ តែតាមមិនទាន់ ។

សំណាងល្អដែរ ទូរស័ព្ទដៃគាត់បានភ្ជាប់ប្រព័ន្ឋGPPS ផងនោះ គាត់ក៏ឆែកមើលឃើញ ហើយក៏ បើករថយន្តរកមើល តាមសញ្ញា Locations និងប្រព័ន្ធ​ GPS ដែលលោតបង្ហាញ តាមផ្លូវ រហូតមកដល់ចំណុចកើតហេតុផ្លូវ៤៥៤​ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យ ទាំង២នាក់ នោះ កំពុងព្យាយាមជិះម៉ូតូ Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1CL-7241 រត់គេច ហើយក៏បើករថយន្តបំបុកផ្ទប់នឹងជញ្ជាំងថ្ម របងផ្ទះគេពេញទំហឹង បណ្តាលឱ្យជនសង្ស័យទាំង២នាក់ រងរបួសធ្ងន់ធ្ងរ ដោយម្នាក់នៅសល់ដង្ហើម ចង្រិតក្អួត ឈាមពេញខ្លួនទៀតផង និងម្នាក់ទៀតសន្លប់ស្ដូកផ្កាប់មុខនៅហ្នឹងកន្លែង ហើយក៏ឃើញទូរស័ព្ទរបស់គាត់នៅក្បែរជន សង្ស័យនោះដែរ​ ទើបស្ត្រីរូបនោះរើសយកមកវិញ។

ក្រោយមកជនជាប់សង្ស័យទាំង២នាក់នោះ​ត្រូវបានដឹកតាមរថយន្តគិលាន សង្គ្រោះគ្លីនិកឯក ជនយកទៅសង្គ្រោះបន្ទាន់ បន្តបន្ទាប់គ្នាផងដែរ។

ក្នុងករណីនេះ យើងនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ថាជាករណីចោរឆក់ ឬក៏យ៉ាងណា​ ខណៈដែលរឿងកើតឡើងភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋានក៏មិនទាន់អាចសន្ឋិដ្ឋានដឹងដែរ ដោយរងចាំធ្វើការស្រាវជ្រាវបន្តទៀត។

ដោយឡែកស្រ្តីជាជនជាតិចិន ទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ តែស្ថិតក្នុង​អាការៈ​ភិតភ័យពេក ក៏ឱ្យទៅផ្ទះសម្រាកសិន ៕

Leave a Reply

Your email address will not be published. Required fields are marked *