ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាព ទឹកទន្លេសេសាន្ត និងនាំយកអំណោយ សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនអាជ្ញាធរស្រុកវឺុនសៃ ដើម្បីបែងចែកប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយទឹកជំនន់

ស្ទឹងត្រែង៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើ

ដោយ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត រួមនិងប្រធានអនុប្រធាន មន្ទីជំនាញ ពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៨ បានអញ្ជើញចុះពិនិត្យផ្ទាល់នូបស្ថានភាពទឹកទន្លេសេសាន្ត​និងនាំយកអំណោយ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ ជូនអាជ្ញាស្រុកវឺុនសៃដើម្បីបែកចែកជូនបន្តដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់។​

លោក ហេង សាវឿន អភិបាលស្រុកវឺុនសៃ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះមានភូមិចំនួន៤ ក្នុងឃុំចំនួន៣ បានរងនូវផលប៉ះពាល់ដោយទឹកជំនន់ រួមមាន ភូមិទៀមលើ ស្ថិតក្នុង កាចូន ភូមិទៀមក្រោម ស្ថិតក្នុងឃុំភ្នំកុក និងភូមិហ្វាំង ភូមិបានប៉ុង ស្ថិតក្នុងឃុំប៉ុង ។

​លោកអភិបាលស្រុកបន្តថា ក្នុងភូមិចំនួន៤ខាងលើនេះ មានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន២៦គ្រួសារ ហើយប្រជាពលរដ្ឋ ចំនួន៦៨គ្រួសារត្រូវបានអាជ្ញាធរជួយអន្តរាគមន៍ទៅទីទួលសុវត្តិភា​ព។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ខេត្តរតនគិរីទាំងមូល បានគ្របដណ្តប់ទៅដោយតំណក់ទឹកភ្លៀង ហើយបានបណ្តាលអោយលំនៅដ្ឋាន ភូមិករ និងដីស្រែកសិកម្ម របស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកចំនួន៤ ក្នុងខេត្តបានរងផលប៉ះពាល់ពីការជោរជន់ដោយទឹកទន្លេសេសាន្ត។ ប៉ុន្តែ បើទោះបីជាទឹកបានបន្ត ហក់ឡើង ហួសពីកម្រិតប្រកាសអាសន្នយ៉ាងនេះក្តី ក៏មិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានមនុស្ស ឬសត្វពាហនៈ ទទួលរងគ្រោះថ្នាក់ពីការជន់លិចនេះនៅឡើយទេ ខណៈដែលកំពុងមានការជន់លិចនេះ អាជ្ញាធរ និងសមត្ថកិច្ចប្រចាំមូលដ្ឋាន ក៏បាននិងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីចុះជួយរំដោះប្រជាពលរដ្ឋចេញ ពីទឹកជំនន់ ទៅរកទីទួលសុវត្ថិភាពនោះហើយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងរយៈពេលជាង ១ខែមកហើយ ភ្លៀងបានបន្តធ្លាក់យ៉ាងជោគជាំ គ្រប់ ដណ្តប់លើដែនដីរដ្ឋបាលខេត្តរតនគិរី ហើយបានធ្វើស្រុកចំនួន៤ ដែលនៅប្របនឹងដងទន្លេសេសាន បានរងការជន់លិច បង្កផលប៉ះពាល់ដល់ភូមិករ ផ្ទះសម្បែង និងដីបង្កបង្កើនផលមួយភាគផងនោះដែរ តែមិនជាធ្ងន់ធ្ងរនោះទេ។ ស្រុកទាំង៤ ក្នុងចំណោមក្រុង ស្រុកទាំង៩ របស់ខេត្ត ដែលរងការប៉ះពាល់ពីរបបទឹកជំនន់នេះ គេបានឲ្យដឹងថា គឺមានស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកវើនសៃ និងស្រុកតាវែង ស្រុកទាំង៤នេះបានរង ផលប៉ះពាល់តែមានលក្ចណះធ្ងន់ធ្ងរនោះទេ។​

តាមការបញ្ជាក់ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត និងអាជ្ញាធរស្រុកតាវែង កាលពីម៉ោង៥ល្ងាច ថ្ងៃ២៣ កក្កដា ម្សិលមិញ បានធ្វើការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីភ្លៀងបានបន្តធ្លាក់ខ្លាំង និងហូរជោរជន់ចូលដល់ភូមិចំនួន២ នៅក្នុងស្រុកនេះ។ កំពស់ទឹកទន្លេសេសាន មកដល់ម៉ោង៥ល្ងាចម្សិលមិញ ទឹកមានកំពស់៨,២៥ម៉ែត្រ គឺលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ០,២៥ម៉ែត្រ ហើយទឹកបានបន្តជន់លិច ចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀត នៅតាមដងទន្លេ សេសាន្ត ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ។ ចំពោះស្ថានភាពកំពស់ទឹកទន្លេស្រែពកនោះវិញ ពុំមានសញ្ញាណាមួយគួរឲ្យព្រួយបារម្ភ ថាទឹកនឹងជន់លិចនោះទេ។

មន្ទីរធនធានទឹក និងឧតុនិយមបានបង្ហាញទៀតថា នៅក្នុងស្រុកវើនសៃ នាវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤កក្កដានេះ ទឹកទន្លេសេសានផ្នែកខាងក្រោម ត្រង់ចំណុចឃុំកាចូន ទឹកបានបន្តហក់ឡើងដល់កំពស់ ៩.៣៤ម៉ែត្រ គឺលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១.៣៤ម៉ែត្រ ខណៈកំពស់ទឹក ស្ថិតក្នុងកម្រិតប្រកាសអាសន្ន មានត្រឹម ៨.០០ ម៉ែត្រ។ ប៉ុន្តែ បើគិតត្រឹមម៉ោង៦ព្រឹកថ្ងៃដដែលនេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ត្រង់ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញជាបណ្តើៗនោះហើយ។

ក្រសួងបានបញ្ជាក់ថា ទឹកទន្លេសេសាន នៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់ នៅរសៀលថ្ងៃ២៤ កក្កដា ២០១៨នេះ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានប្រកាសដល់អាជ្ញាធរ ស្រុកទាំង៤ខាងលើនិងសមត្ថកិច្ច កងកម្លាំងទាំង៣ប្រភេទ ត្រូវត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ឯទឹកទន្លេនៅតែបន្តហក់ឡើង លិចលង់ផល្លានុផលច្បារដំណាំ ភូមិករ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *