ឡានពន្លះគោយន្តកន្ត្រៃ ពីក្រោយ ប៉ើងខ្ទាត ចេញពីថ្នល់ ក្រឡាប់ជាច្រើនត្រឡប់ ស្លាប់១នាក់ របួសធ្ងន់៣

ខេត្តព្រះវិហារ៖ រថយន្ត១បាំងកន្លះបោះពួយបែកផ្សែងមិនដឹងជាប្រញាប់ទៅណាទេ ដោយសារល្បឿនលឿនពេករហូតដល់គ្រប់គ្រងលែងបាន ក៏ទៅបុកគោយន្តកន្ត្រៃសណ្តោងរឺម៉ក១គ្រឿង កំពុងបើកបរស្របទិសគ្នាចំពីក្រោយពេញទំហឹងប៉ើងធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់បង្កឱ្យអ្នកជិះគោយន្តនោះរបួសធ្ងន់៤នាក់ ក្រោយពីបញ្ជូនួៅមន្ទីរពេទ្យស្លាប់១នាក់។ អ្នកបើករថយន្តឃើញសភាពមិនស្រួលចុះពីរថយន្តដាក់មេប្រូចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី២២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦២ ពី​ខេត្តព្រះវិនហារ​ ឆ្ពៅទៅកាន់ស្រុកជាំក្សាន្ត នៅត្រង់ចំណុចស្រះទឹកភូមិត្មាតប៉ើយ ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចន្លោះ​បង្គោល​ម៉ែត្រ​លេខ១៦៨-១៦។

សមត្ថកិច្ចបានឱ្យដឹងថា គោយន្តម៉ាកគូបូតា១គ្រឿង បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​ជាតិ​លេខ៦២ ទទិសពីជើងទៅត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក តូយូតា រីវ៉ូ (Toyota rivo) ១គ្រឿង ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF-៥១៨២ បើក​បរក្នុងទិសស្របគ្នាក្នុងល្បឿនលឿនមិនធម្មតា បុកគោយន្តកន្ត្រៃពីក្រោយពេញ ទំហឹង បណ្តាល​ឱ្យគោយន្តប៉ើងធ្លាក់ពីលើដងផ្លូវក្រឡាប់ជាច្រើន​ត្រឡប់ និងអ្នកជិះគោយន្ត រួម​នឹង​តៃកុង​គោយន្ត រងរបួស​ធ្ងន់​ចំនួន៤នាក់ ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំង ៤នាក់ គឺមាន​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​តា​កឹង។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ខាងលើ៖ ទី១/ឈ្មោះ ថុល ចក់ ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ (តៃកុង​គោយន្ត​រងរបួស​ធ្ងន់)។ ទី២/ឈ្មោះ ហ៊​ន ណេង ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរប​កសិក បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ (ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​តា​កឹង)។ ទី៣/ឈ្មោះ ណេង ស៊ី​នុត ភេទ​ប្រុស អាយុ៥ឆ្នាំ (រងរបួស​ធ្ងន់) ។ ទី៤/ឈ្មោះ យៀប មី ភេទ​ស្រី អាយុ៣៧ឆ្នាំ មុខរប​កសិករ​ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ (រងរបួស​ធ្ងន់)។ ជនរង គ្រោះទាំង៣នាក់ខាងលើ ក្រោយ​កើតហេតុ​ត្រូវបាន​ក្រុមគ្រួសា​ដឹក​យកទៅ​សង្គ្រោះ​នៅនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ៕

Leave a Reply

Your email address will not be published. Required fields are marked *