ឆ្លៀតឱកាសបក្សនយោបាយជាប់រវល់ឃោសនាបោះឆ្នោត ឈ្មួញសប្បាយសម្រុកដឹកឈើទៅវៀតណាមដោយមានមន្ត្រីខិលខូចលួចបើកភ្លើងខៀវ!

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋនៅក្នុងភូមិចម និង​ភូមិ​តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​រសយការណ៍ឱ្យដឹងថា រយៈពេល​ច្រើន​ថ្ងៃ​មកនេះមានឈ្មួញជួលប្រជាមពលរដ្ឋឱ្យដឹកឈើតាមម៉ូតូក្នុងមួយថ្ងៃៗរាប់រយគ្រឿងចេញ ទៅប្រទេសវៀតណាម តាមច្រករបៀង(ផាតាម) ជាប់​នឹង​ទន្លេសេសាន​ ដែលជាខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។

ប្រភពបានបញ្ជាក់ឱ្យដឹងថា ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ចេញពី​តំបន់​កន្ទុយ​នាគ​ ឧឧទ្យានជាតិវរីៈជ័យដែលឈ្មួញឈើបានដាក់មនុស្សឱ្យកាប់ និងប្រមូលទិញយ៉ាងគគ្រឹកគ្គ្រេង ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ឡើយ។

ប្រភពបានបន្តឱ្យដឹងថា ក្រុមឈ្មួញឈើកំពុងឆក់ឱកាសខណៈពេលការឃោសនាបោះឆ្នោតកំពុងតែមមាញឹក ពួកគេច៊បានជួលប្រជាពលរដ្ឋឱ្យដឹកជញ្ជូនឈើឆ្លងដែនចេញ ទៅប្រទេសវៀតណាមតាមម៉ូតូក្នុងមួយថ្ងៃៗរហូតដល់រាប់រយគ្រឿង ហើយសកម្មភាពល្មើសច្បាប់នេះប្រព្រឹត្តឡើងយ៉ាងសុខស្រួលដោយសារតែមានការបើកភ្លើងខៀវឃុបឃិតពីជំនាញរដ្ឋាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ និងនគរបាលប៉ុស្តិ៍ច្រកព្រំដែនផងដែរ ទើធ្វើឱ្យសកម្មភាពជួញដូរទ្រង់ទ្រាយតូចរីកកាន់តែធំទៅៗ ដែលជាការគម្រាមកំហែងដល់ព្រៃឈើដែលនៅសេសសល់បច្ចុប្បន្ននេះ។

ដោយឡែកប្រភពពីប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ បាន​ឱ្យដឹងថា ឈើ​ដែល​ឈ្មួញ​មុខដដែលខ្សែស្រឡាយអ្នកមានអំណាច សម្រុកដឹកជញ្ជូនចេញទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកនោះភាគច្រើនគឺជាឈើប្រភេទ​ធ្នង់ បេង កកោះ សុ​ក្រំ និង​ឈើ​ប្រណីត​ផ្សេងទៀត​ដែល​កំពុងមាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ប្រទេស​វៀតណាម និងប្រទេសចិន។

ប្រជា​សហគមន៍​បាន​លើកឡើងថា ការកាប់ឈើ ការប្រមូលទិញ និងការដឹកជញ្ជូនឈើល្មើសច្បាប់បានដោយរលូនដោយគ្មានការបង្ក្រាបនេះ ដោយសារតែ មន្រ្តីមានភារកិច្ចបង្ក្រាប បែរជាពួកឈ្មួញប្រើប្រាសលុយបង្ក្រាបម្នាក់អង្គុយរាប់ចំនួនក្បាល ឡាន ក្បាល់ម៉ូតូប្រមូលយកលុយយ៉ាងស្ងាត់ស្ងៀម ដែលទង្វើបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មន្ត្រីស្អាតស្អំ និងប្រឆាំងដល់គោលនយោបាយការពារព្រៃឈើរបស់រាជរដ្ឋាភិបាល។

ពលរដ្ឋរស់នៅស្រុកអណ្តូងមាសបានចង្អុលដាក់លោក ទូច ហឹ​ង នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនច្រករបៀង(ផាតាម) ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ថាជាកាន់បារ៉ាស់បើកឬបិទដូច្នេះប្រសិនបើគាត់មិនអនុញ្ញាតឱ្យឈើល្មើសច្បាប់ឆ្លងចេញទៅវៀតណាម គឺពិតជាមិនអាចរួចនោះទេ។ ដូច្នេះ ហើយទើបគេមានការសង្ស័យថា លោកមេប៉ុស្តិ៍រូបនោះអាចជាប់ពាក់ព័ន្ធនឹងការទទួលផលពីបទល្មើសនេះ ហើយនេះជាចំណុចដែលឈ្មួញចាតចែងចាយលុយទោះជាច្រើនក៏ខានមិនបាន។

ទោះយ៉ាងណាសេចក្តីរាយការណ៍ព័ត៌មានខាងលើនេះភ្នាក់ងារកំពុងស្វែងរកការបំភ្លឺពីមន្ត្រីពាក់ព័ន្ធ និងជាពិសេសលោក ទូច ហឹ​ង នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនច្រករបៀង(ផាតាម)៕

Leave a Reply

Your email address will not be published. Required fields are marked *