ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព​ ឆក់ការបូប ពីជនបរទេសដែល កំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទ.

ក្រុងសៀមរាប៖ កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង០៨:០០នាទីព្រឹក នៅចំណុចជិតកន្លែងលក់សំបុត្រទស្សនាប្រាសាទក្នុងភូមិ មណ្ឌល៣ សង្កាត់

ស្លក្រាម ក្រុង,ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បតិ្ត) បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូ០១គ្រឿងពណ៍ក្រហម ហើយឆក់យកកាបូបក្នុងកន្រ្តកកង់ពីជនរងគ្រោះឈ្មោះ kim Hyemin ភេទស្រី អាយុ៣២ ឆ្នាំជនជាតិកូរ៉េខាងត្បូង ខណះពេលដែលជនរងគ្រោះ​ កំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទ ក្រោយពីធ្វើសកម្មភាពភ្លាម ជនរងគ្រោះក៏បានស្រែក បណ្តាលអោយមានការភ្ញាក់ផ្អើល​ តែដោយសារមាន កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប ដែលប្រចាំការនៅក្បែរនោះឃើញទាន់ក៏នាំគ្នាធ្វើការ ប្រដេញ ពេលនោះជនសង្ស័យទាំងពីរនាក់បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនចូលទៅក្នុងបរិវេណព្រៃអង្គរ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីនគរបាលដែលនៅគោលដៅ លោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប រួមនិងលោកវរសេនីយ៍ត្រីនួន សក្តិ័ចំរើនរិទ្ធ បានដឹកនាំកំលាំងបន្ថែម ដោយមានសហការណ៍ ជាមួយនគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរ​ណ៍ និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដោយ មានការចូលរួមពីបងប្អូនប្រជាការពារ បានធ្វើការតាម ស្វែងរកជនសង្ស័យទាំងពីរនាក់ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួន០១នាក់​ និងដកហូតម៉ូតូបានចំនួន០១គ្រឿង និងស្រាវជ្រាវរកឃើញការបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យបោះចោលក្នុងព្រៃបានមកវិញ។

ជនសង្ស័យឈ្មោះ រស់ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ អន្លង់វិល ឃុំ/ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

វត្ថុតាងដកហូតបានមកវិញ និងប្រគល់ជូនជនរងគ្រោះវិញ
– ទូរស័ព្ទម៉ាកIphone x ពណ៌ខ្មៅ០១គ្រឿង
-ទូរស័ព្ទម៉ាក samsung ពណ៏ទឹកមាស ០១គ្រឿង
– កាមេរ៉ា០១គ្រឿង
-Power bankពណ៌ស០១គ្រឿង
-ឆ័ត្រ០១
-ប្រាក់១០០$ និងសម្ភារះមួយចំនួន។

ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ចំណែកបក្សពួករបស់ជនសង្ស័យដែលបានរត់គេចខ្លួនបាត់នោះ នគរបាលយើង បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ ហើយ និងកំពុងបន្តធ្វើការស្វែងរក ដើម្បីឃាត់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់បន្ថែមទៀតផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *