ឈ្មួញឈើកំពុងរសើបខ្នង ខណៈមន្ត្រីជំនាញ និងអ្នកកាសែតកំពុងតាមប្រម៉ាញ់

ក្រចេះ -មណ្ឌល​គីរី ៖ ថ្មីៗនេះ គេឃើញមន្ត្រីជំនាញចំរុះ ដែលមានទាំងលោកព្រះរាជអាជ្ញាផងនោះ បានចេញធ្វើការបង្ក្រាបបទល្មើសព្រៃឈើ និងចាប់បានរថយន្តបាកុង1គ្រឿង ដែលដឹកឈើប្រណិតជាច្រើនដុំ នៅចំណុចគ្រញូងសែនជ័យ ក្នុងស្រុកស្នួល ខេត្តក្រចេះ។

សកម្មភាពចុះបង្ក្រាបនេះ ត្រូវបានគេសន្និដ្ឋានថា គ្រាន់តែជាយុទ្ធសាស្រ្តវាយស្មៅបង្អើលពស់តែប៉ុណ្ណោះ។តែទោះយ៉ាងណា ប្រតិបត្តិការនេះ ក៏បានធ្វើអោយក្រុមឈ្មួញរកស៊ីឈើ នៅម្តុំព្រំប្រទល់ស្រុកស្នួល និងស្រុកកែវសីមា រសើបឆ្អឹងខ្នងមិនស្ទើដែរ។

ប្រភពពត៌មានពីចំណុចព្រំប្រទល់នៃស្រុកទាំង2នេះ បានអោយដឹងថា ក្រោយពីមានការបង្ក្រាប និងចាប់រថយន្តបាកុងដឹកឈើ នៅចំណុចគ្រញូងសែនជ័យ កាលពីព្រឹកថ្ងៃទី16កក្តដាថ្មីៗនេះ បានធ្វើអោយក្រុមឈ្មួញភ័យខ្លាច ហើយក៏នាំគ្នាសំរុកដឹកជញ្ជូនឈើ យកមកលាក់ទុករាប់រយម៉ែត្រគូប នៅចំណុចឃុំស្រែឈូក ស្រុកកែវសីមា ដើម្បីគេចពីការតាមចាប់ ប៉ុន្តែសកម្មភាពនេះមិនអាចគេចផុតពីក្រសែភ្នែក របស់ក្រុមអ្នកសារព៌តមានបានទេ គឺត្រូវបានក្រុមអ្នកពត៌មាន តាមទៅប្រមាញ់ និងចុះផ្សាយពីសកម្មភាពនេះជាបន្តបន្ទាប់ រហូតក្តៅដល់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី ចាត់កំលាំងអោយចុះទៅរុករកចាប់ឈើទាំងនោះ នៅព្រឹកថ្ងៃទី17កក្តដានេះ។

ជាមួយគ្នានេះគេសង្កេតឃើញថា ការស្ទុះស្ទារចេញបង្ក្រាបនេះ ធ្វើឡើងដោយមន្ត្រីជំនាញថ្នាក់ខេត្ត ផ្ទុយទៅវិញមន្ត្រីជំនាញ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងស្រុកកែវសីមា បែរជាសំងំស្ងាត់ឈឹង ធ្វើដូចមិនដឹងរឿងអ្វីសោះ ទើបធ្វើអោយគេសង្ស័យថា អល់លោកទាំងនោះទំនងត្រូវថ្នាំរបស់ក្រុមឈ្មួញឈើ អស់ហើយមើលទៅ។

បើតាមប្រភពព៌ត័មានមួយពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះបានលួចបង្ហើបប្រាប់អ្នកព៌ត័មានយើងអោយដឹងថាឈ្មួញដែលរកសុីបទល្មើសព្រៃឈើនៅចំនុចខាងលើនេះគឺ មានមេឈ្មួញដ៏ល្បីល្បាញចំនួនពីរនាក់ដែលគេស្គាល់ថាទី១មានឈ្មួោះ កែវសុធា(ហៅមាន)និងទី២មានឈ្មោះ ដារ៉ា( ហៅទូង)គឺជាមេឈ្មួញធំរកសុីជំនួញឈើផ្តាច់មុខនៅចំណុចខាងលើនេះយូរណាស់មកហើយ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសារព៌តមាន នៅតែបន្តតាមប្រមាញ់បទល្មើសព្រៃឈើ នៅចំណុចឃុំស្រែឈូកនេះតទៅទៀត មិនព្រមលែងដៃឡើយ ហើយក៏និងរកអោយឃើញ តើមន្ត្រីណាខ្លះ ដែលជាប់ពាក់ពន្ធ័ទទួលសំណែនពីក្រុមឈ្មួញឈើទាំងនោះ ដើម្បីចុះផ្សាយលាតត្រដាងការពិត អោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាសាធារជនបានជ្រាបជាព៌ត៍មានកាន់តែច្បាស់ផងដែរ។ទាក់ទងទៅនិងរឿងខាងលើនេះអ្នកសារព៌ត័មានយើងមិនអាចសុំការបំភ្លឺនិងបកស្រាយពីមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ពន័្ធបានទេដោយមិនមានលេខរបស់មន្រ្តីទាំងអស់នោះ។ជុំវិញករណីនេះអ្នកសារព៌ត័មានយើងរងចាំការស្រាយបំភ្លឺពីមន្រ្តីជំនាញពាក់ពន័្ធផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *