ប្រេងឆា​ប្រើ​ច្រើនដង​បង្ក​គ្រោះថ្នាក់​ដល់​សរសៃឈាម​បេះដូង​

​សុខភាព៖ ទម្លាប់​សន្សំសំចៃ​ប្រេង​ដោយ ចៀន​បំពង​សាចុះសាឡើង​ជាច្រើន​ដង នឹង​បង្ក​គ្រោះថ្នាក់​បំផុត សម្រាប់​សុខភាព ។ តាម​ការស្រាវជ្រាវ​រប​ស់​ពួក វេជ្ជបណ្ឌិត​ឥណ្ឌា ការប្រើ​ប្រេង​របៀប នេះ​ធ្វើឱ្យ​ជំងឺ​បេះដូង​នៅ​ប្រទេស​នេះ កើនឡើង ។​
​ ​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ ជាតិ​ខ្លាញ់​ក្នុង​អាហារ​មាន​បួន​ប្រភេទ រួមមាន ជាតិ​ខ្លាញ់​ឆ្អែត​មិន​ឆ្អែត ជាតិ​ខ្លាញ់​បំប្លែង (trans) និង​មូ​ណូ គឺ​គ្រោះថ្នាក់​បំផុត ។ វា​មាន​វត្ត​មាននៅ​គ្រប់​ពពួក​ប្រេង​ពេល ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​វែង ឬ ក្រោយពេល​ដាំ​ដុះ ។​
​ ​
​អាហារ​ចៀន​ក៏​ជា​អាហារ​បង្ក “​គ្រោះមហន្តរាយ​” អំពី​សុខភាព​ច្រើន​បំផុត ។​
​ ​
​ប្រេង​ប្រើប្រាស់​ច្រើនដង​តែង ឃើញ​នៅតាម​កន្លែង​លក់​អាហារ​តូចតាច ប៉ុន្តែ​សូម្បីតែ​នៅតាម សណ្ឋាគារ ភោជនីយដ្ឋាន ក៏​អាច​យក​ប្រេង​ដែល​ប្រើ​ហើយ​មក​ប្រើ​វិញ​ដែរ ដើម្បី​តែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួន ។​
​ ​
​បណ្ឌិត ស៊ុន​ដេ​ប មី​ស្រា (SundeepMishra) ឱ្យដឹងថា​ប្រេង​ពុះ ក្នុង​ច្រើន​ម៉ោង និង​ការប្រើ​សា​ចុះ សា​ឡើង​បានធ្វើឱ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់ trans​។ ហើយ​ទម្លាប់​បរិភោគ​ប្រេង​របៀប នេះ​បានធ្វើឱ្យ​ជំងឺ​បេះដូង​កើនឡើង ៕

Leave a Reply

Your email address will not be published. Required fields are marked *