ឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ រួមនិងថ្នាំញៀន​​ ២៨កញ្ចប់​ នៅស្រុកកំចាយមារ

ព្រៃវែង៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែងបានឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំញៀន២៨កញ្ចប់ បញ្ជូនទៅកាន់តុលាការ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង កាលពីវេលាម៉ោង១៧និង១៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់ពីលោក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ​ ខេត្តព្រៃវែង ដឹកនាំដោយលោក ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំង អាវុធហត្ថ ស្រុកកំចាយមារ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចខាងលើ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន​​ ឈ្មោះ ជ័យ ឆេងម៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង​ និង​​ ឈ្មោះ ហួត ខ្ចី ភេទស្រី អាយុ២៧ឆ្នាំរស់នៅភូមិឃុំ ជាមួយគ្នា។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច ចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស ចំនួន២៨កញ្ចប់តូចទម្ងន់៣៤៣ ក្រាមទាំងសំបកថង់ ទូរស័ព្ទដៃ០៣គ្រឿង ដែកកេះ០៣ ថង់សម្រាប់ចែកថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *