បុរស​ម្នាក់ ដើរឆ្លងថ្នល់ពេលយប់ មិនប្រយ័ត្នត្រូវឡានបុកស្លាប់

ភ្នំពេញ៖ បុរសម្នាក់ដើរឆ្លងថ្នល់ពេលយប់មិនទាន់ផុតផង ត្រូវរថយន្តកុងតឺន័របុកបែកលលាដ៍ក្បាលស្លាប់កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​មុខផ្ទះ​លក់​សំបក​កង់​រថយន្ត​មួយកន្លែង តាម​កំណាត់​ផ្លូវជាតិ​លេខ១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ ហ៊ុន ស្រស់ អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើ​សន្តិសុខ យាម​នៅ​អគ្គិសនី​ច្បារអំពៅ ស្នាក់នៅ​កន្លែងធ្វើការ មាន​ស្រុកកំណើត​នៅ​ភូមិ​ឃ្នួ​ង ឃុំ​ខ្នារ​ឃ្នួ​ង ស្រុក​រំដួល ខេត្តស្វាយរៀង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយបានដឹកយកសពមករក្សាទុកដើម្បីរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុុគេ​បានឃើញ​ជនរងគ្រោះ​ដើរ​តាមផ្លូវ​ម្នាក់ឯង លុះដល់​វេលា​កើតហេតុ​ខាងលើ ក៏បាន​ដើរ​ឆ្លងផ្លូវ ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​ណាមួយ​ផ្លូវ​មាន​សភា​ពង​ងឹ​ង​ខ្លាំង​ផង ស្រាប់​តែមាន​រថយន្ដ​កុងតឺន័រ​មួយគ្រឿង (តែ​មិន​ចាំ​ស្លាក​លេខ​ទេ) បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅ​ពី​លិចទៅ​កើត ក្ក្នុងល្បឿនបានបុកចំជនរងគ្រោះបែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​។ ក្រោយពី​បង្កហេតុ​ភ្លាម រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់៕

Leave a Reply

Your email address will not be published. Required fields are marked *