ច្រករបៀងបានលួចចេញម៉ូតូជាច្រើនគ្រឿងមកពីប្រទេស ថៃចូលកម្ពុជាដោយគ្មានសមត្តកិច្ចណាទប់ស្កាត់ឡើយ

បន្ទាយមានជ័យ៖ ថ្ងៃ១៣កើត ខែបឋមាសាធ ឆ្នាំច សំរិទឹ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង13នឹង10នាទី មានម៉ូតូជាច្រើនគ្រឿងបានចេញតាមច្រកម្ដុំដំបន់ 5 ស្ថិតនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ម៉ូតូជាច្រើនគ្រឿងចេញពីក្នុងព្រៃដូចហែរកឋិន គ្មាន សមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឬមួយពួកគាត់ខ្លាចអំណាច លោក ឃុន ជឿន ទេដឹង។

កន្លងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្ដេចបានមានប្រសាសន៍ ឲ្យបិតច្រករបៀងនៅតាមបន្ទាត់ព្រំដែន កម្ពុជានិងថៃ សម្ដេចមើលឃើញថា ច្រករបៀងនាំមកនៅកក្តាជាច្រើន ដូចជានាំម៉ូតូជាដើម និងឥវ៉ាន់ជាច្រើនទៀត។

ច្រករបៀងនានា មាននគរបាលការពារព្រំដែននិង ទាហ៊ានដែលគ្រប់គ្រង សម្តេចមានប្រសាសន៍ថា បើមានបញ្ហាអ្វីកើតឡើងអ្នកគ្រប់គ្រងនៅទីនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ប៉ុន្តែលោក ឃុន ជឿន មេរវសេនាតូច ៥០៣ បានបញ្ជារឲ្យកូនចៅបើកច្រករបៀងនឹងឃុបឃិតជាមួយឈ្មួញចេញ
ម៉ូតូពីប្រទេសថៃចូលកម្ពុជាទៅវិញ។

Leave a Reply

Your email address will not be published. Required fields are marked *