ករណីក្រឡាប់រថយន្តដឹកកម្មកររោងចក្រ របួសធ្ងន់ស្រា២០នាក់ នៅស្រុកកណ្តាលស្ទឹង!

ខេត្តកណ្ដាល ៖ រថយន្តធុនកូរ៉េមួយគ្រឿង ដឹកកម្មកររោងចក្រទៅធ្វើការ បានក្រឡាប់ចាក់កម្មករចោលរបួសធ្ងន់ស្រាលរហូតជាង២០នាក់ ដោយសារតែអ្នកបើកបរវ៉ាជែងរ៉ម៉ក១គ្រឿងកំពុងបើកពីមុខមិនផុតបានបាត់ការគ្រប់គ្រង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ នេះ នៅលើផ្លូវជាតិលេខ៣ នៅ​ម្តុំ​ផ្សារកា ស្ថិតក្នុងភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុរថយន្ត១គ្រឿងប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខតាកែវ2A-2203 ដឹកកម្មកររោងចក្រជាង២០នាក់ ឆ្ពោះទៅរោងចក្រ នៅឯរាជ​ធានីភ្នំពេញ ។ លុះបើកមកដល់ចំណុចកើតហេតុ អ្នកបើកបរបានជែងរ៉ឺម៉កមួយ គ្រឿងនៅខាងមុខ តែមិនផុត ក៏បួងចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យកម្មករជិះលើរថយន្ត រងរបួសធ្ងន់ស្រាលរហូតជាង២០នាក់ ។

នគរបាលបញ្ជាក់ថា ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿងមកពីតាមបណ្តាល អង្គភាពមន្ទីរពេទ្យនានា និងមណ្ឌលសុខភាពផ្សេងៗគ្នា មួយចំនួនទៀតបបានដឹកបញ្ជូនទៅមន្ទីរពេទ្យនៅក្រុងភ្នំពេញដើម្បីជួយសង្គ្រោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *