កម្លាំងសមត្ថកិច្ច​នគរបាល ខេត្ត​ត្បូងឃ្មុំ ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏ក្នុងឃុំ​ដារ ស្រុក​មេមត់ខេត្តត្បូងឃ្នុំ

ត្បូងឃ្នុំ៖ ប្រភពពីប្រពលរដ្ធនឹងមន្ដ្រីនគរបាលបានបង្ហើបឲ្យដឹងថា នៅរសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ​ផង​នោះបាន​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្បែរ​ច្រក​ទ្វេភាគី​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ចំណាត់ការ​របស់​សមត្ថ​កិច្ច​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ក៏ដូចជា​មជ្ឈដ្ឋាន​នានា​រិះគន់ថា​គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ​ព្រោះ​ម្ចាស់​សង្វៀន​បញ្ជល់មាន់ ​មិន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់វិធានការ​តាមច្បាប់​ឡើយ​។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ មានឆន្ទៈ​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ពិតប្រាកដ​នោះ គឺ​ម្ចាស់​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ និង​អ្នកបើក​សង្វៀន​បញ្ជល់មាន់​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ចៀស​មិន​ផុត​នោះឡើយ​។

គួបញ្ជាក់មន្ត្រីនគរបាល​នឹងប្រជាពលរដ្ធក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ឲ្យ​ដឹងថា​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ ដែលមាន​ទីតាំងនៅ​ភូមិ​ដារ​កណ្ដាល ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​យ៉ាង​គឃ្លើន​ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​បង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ដែល​កំពុង​លេងល្បែង​បញ្ជល់មាន់​ចំនួន​៥០០​នាក់ រថយន្ត​២០​គ្រឿង​និង​ម៉ូតូ​២០០​គ្រឿង​ហើយ​ធ្វើ​កំណត់ហេតុ​ជាមួយ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដើម្បី​ឲ្យ​ម្ចាស់​សង្វៀន​ចុះកិច្ចសន្យា​បិទ​អាជីវកម្ម​តែម្តង​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ព្រោះ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ ដែលមាន​ទីតាំង​ក្នុង​ដី​ឡូ​តិ៍​ឧកញ៉ា ឈន ថា​វី មិន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​នោះទេ​។

ប្រភពពី​សមត្ថកិច្ចនឹងប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ឲ្យ​ដឹងថា ចាប់តាំងពី​សង្វៀន​បញ្ជ​ល់​មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ ត្រូវ​បើក​ដំណើរការ​រួចមក​គឺ​ក្នុង​មូលដ្ឋាន​ពួកគាត់​កើតមាន​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ដារ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មិនមែន​តែ​ពលរដ្ឋ​សាមញ្ញ​ទេ​ដែល​វក់​នឹង​ល្បែង​បញ្ជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ គឺមាន​មន្ត្រី​ប្រដាប់អាវុធ​ដូចជា​មន្ត្រី​យោធា មន្ត្រី​អាវុធហត្ថ និង​មន្ត្រីនគរបាល ក៏​ចូលរួម​លេងល្បែង​បញ្ជល់មាន់​យ៉ាង​សុខ​ស្រួល​តែម្តង​។

ជាក់ស្ដែង​នៅពេល​សមត្ថកិច្ច​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ គឺ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥០០​នាក់ រថយន្ត​២០​គ្រឿង និង​ម៉ូតូ​២០០​គ្រឿង​ហើយ​ក្នុងចំណោម​រថយន្ត​ទាំងនោះ​ក៏មាន​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ​រាជការ ស្លាក​លេខខ​.​ម និង​ស្លាក​លេខ​ន​.​ប ផងដែរ​។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខ្លះ​ផង​ព្រោះ​នៅក្នុង​ការបង្ក្រាប​សង្វៀន​បញ្ជល់​មាន់នៅ​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ គឺ​សមត្ថកិច្ច​មិ​បាន​ចាត់វិធានការ​តាមច្បាប់​ទៅលើ​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *