គូរស្នេហ៍ ​វ័យក្មេងៗមួយគូរ ចេញពីផឹកស៊ី រាំរែក ស្រវឹងស្ រាជិះម៉ូតូលឿន ជ្រុលទៅបុក​ខឿន​ ពុះ​ចែក​ទ្រូងផ្លូវ បែកក្បាលស្លាប់ទាំង២នាក់!

ភ្នំពេញ៖ យុវជនប្រុសស្រី គូរស្នេហ៍មួយគូរ បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីពួកគេ ជិះម៉ូតូឌុបគ្នា ចេញពីផឹកសុី រាំលេង ក្នុងក្លឹបពេលរាត្រី ​បំណង​ទៅផ្ទះ​វិញ ដោយជិះក្នុងល្បឿនលឿន​ ក៍ជ្រុលបុកឃឿន ពុះចែកទ្រូងផ្លូវ ពេញទំហឹង កាលពី​វេលា​ម៉ោង ២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ​ឆ្នាំ២០១៨ នៅ​ចំណុចមុខ កងរាជអាវុធហត្ថរាជធានី តាម​បណ្តោយ​ផ្លូវ ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទី១-ឈ្មោះ ហាន់ ណា ភេទ​ស្រី​ អាយុ១៩ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ទួល​ពង្រ ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ, ទី២ ឈ្មោះ ហាន់ ហៃ ភេទ​ប្រុស​ អាយុ២០ឆ្នាំ មុខរបរ​ បុគ្គលិក​ចាក់​សាំង ​នៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ, មាន​ស្រុកកំណើត​ នៅ​ខេត្តកោះកុង, ជិះម៉ូតូម៉ាក Lastast ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO 7731 ។

ប្រភពបញ្ជាក់ទៀតថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ (ស្រី២នាក់) ជិះ​ម៉ូតូ២គ្រឿង​ បាននាំគ្នា ទៅរាំលេង ក្នុងក្លឹបរីវឡាញ ខ​ណៈរាំលេង​ចប់ ​ក៏​ជិះ​ម៉ូតូ ឌុប​គ្នា​ បំណង​ទៅផ្ទះ​វិញ ​ដោយ​ធ្វើដំណើរ​តាម​ បណ្តោយ​ផ្លូវ ​មុន្នី​រ៉េត ​ហើយ​បាន​បត់​មក​ផ្លូវ ​វេ​ង​ស្រេង ​ដោយ​ក្នុង​ល្បឿន​លឿន​ ដោយសារ ​ផ្លូវ​មាន​ស្ថានភាព​កោង​ហើយ​មិន​បន្ថយល្បឿន ​ទើប​ជ្រុល​ទៅបុក​ឃឿន​ ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាលឱ្យបោកក្បាល ស្លាប់ទាំង២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ បាន​ចុះ​មកដល់ ​ចំណុចកើតហេតុ​ និង យកសព ទៅតម្កល់ទុកនៅវត្ត ទឹកថ្លា រងចាំ​បងប្អូន ​មក​ទទួល​សព ​យកទៅ​ធ្វើ​បុណ្យ ​តាម​ប្រពៃណី ។​ ​ចំណែក​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​ យកទៅ​ក្សា​ទុក ​រងចាំ ​សាច់​ញា​តិ យកឯកសារ មក​ទទួលយក​ទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *