រថយន្តដឹកឧបករណ៍តន្ត្រី​បុកចតស្ងៀម ត្រូវរថយន្ត១គ្រឿងទៀតបុក ស្លាប់២នាក់ របួស៣នាក់!

ខេត្តកណ្ដាល ៖ រថយន្តហ៊ីយ៉ាន់ដាយ រ៉េចង្កូតទៅបុករថយន្តកូរ៉េ មួយគ្រឿងទៀត ដែលចតអែប ចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឱ្យបុរស២នាក់ បានស្លាប់ និង ៣នាក់ទៀត រងរបួសធ្ងន់ កាលវេលាម៉ោង១ និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា អ្នកស្លាប់ទី១-ឈ្មោះគ្រឿន សាមឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិទួលត្នោត ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២-ឈ្មោះសុខរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបលេងភ្លេង ស្នាក់នៅភូមិទួលក្របៅ ឃុំគរគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

ប្រភពបន្តឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7384 បើកបរដោយបុរសម្នាក់រួមដំណើរ និងព្រូ២នាក់ ពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំង ជ្រុលទៅបុករថយន្តកូរ៉េក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ច3035ភ.ព2 បើកបរទាំងអស់បួននាក់ ដោយ សាររថយន្តខូច បាននាំគ្នាចុះរុញពីក្រោយបុក ពេញទំហឹងបណ្ដាលអោយរថយន្តកូរ៉េ ដែលដឹកឧបករណ៍ ភ្លេងក្រឡាប់ផ្ងាជើងម្ខាង ចាក់ចោលឧបករណ៍ភ្លេងពេញផ្លូវ និងបណ្ដាលអោយស្លាប់ភ្លាមៗ និងកន្លែងពីរនាក់ហើយរងរបួសធ្ងន់២នាក់ ខាងភ្លេង។

រីឯខាងរថយន្តបង្ក រងរបួសព្រូម្នាក់ ដាច់ម្រាមជើងពីរ។ ត្រូវរថយន្តសង្គ្រោះដឹកយកទៅភ្លាមៗ ដើម្បីព្យាបាល។ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្កួន យកទៅអធិការដ្ឋានស្រុកគៀនស្វាយ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការ វាស់វែងយករថយន្តបង្កនិង រថយន្តរងគ្រោះទៅអធិការដ្ឋានស្រុក គៀនស្វាយរងចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *