​ពលរដ្ឋ​ស្នើរ​ដល់​ថ្នាក់​លើ​និង​ស្ថាប័ន​ពាក់ពន្ធ័​ចាត់​វិធាន​ការលើ​មេបញ្ជាការ​រង​យោធា​សឹករង​អង្គរ​បុរី​ រឿង​ដើរ​គម្រាមទារ​លុយ​

តាកែវ៖ ពលរដ្ឋ​ស្រុក​អង្គរ​បុរី​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​លោក គឹម ហាន មេបញ្ជាការ​ង​យោធា​សឹក​ស្រុក​អង្គរ​បុរី​ដែល​បាន​​ដឹក​នាំ​កំលាំង​យោធា​ដើរ​ចាប់​ឃាត់​ពលរដ្ឋ​ដើម្បី​យក​លុយ​ស្រស់​ដោយ​គ្មាន​​ហេតុ​ផល។

ពលរដ្ឋ​បាន​លើក​ឡើង​ថា ពេល​ពួក​គាត់​ទៅ​នេសាទជាល​ក្ខណៈ​គ្រួសារ ដឹក​គោ​ឆ្លង​កាត់​ស្រុក​អង្គរ​បុរី ទិញ​ទូកពី​ប្រទេស​វៀត​ណាម​មក​ប្រើ​ប្រាស់​ក្នុង​គ្រួសារ ការ​ដឹក​ទំនិញ​ជារបរ​រស់​នៅ​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​ក្រុម​លោក គឹម ហាន ទា​រលុយ​គ្មាន​សល់។

ជុំ​វិញ​បញ្ហា​នេះ យើង​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក គឹម ហាន មេបញ្ជាការ​រង​យោធា​សឹក​ស្រុក​អង្គរ​បុរី បាន​ទេ​នៅ​ថ្ងៃ​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក ប្រាក់ សុភា មេបញ្ជាការ​ស្ដីទី​យោធា​សឹករង​ស្រុក​អង្គរ​បុរី​បាន​ឲ្យ​ដឹងថា លោក​ពិត​ជា​បាន​ទទួល​ព័ត៌​មាន​នេះ​ពិត​មែន​ពីប្រជា​ពលរដ្ឋ តែ​លោក គឹម ហាន មិន​ដែល​បាន​ឆ្លង​លោក​ទេ គេ​ដើរ​ធ្វើ​អ្វីៗ​តាម​តែ​អំពើ​ចិត្ត ជា​ពិសេស​កងកំលាំង​យោធា​គេយក​ទៅ​ណា​ហើយ​ធ្វើ​អ្វីៗគឺ​លោក​មិន​ដឹង។

លោក​ថា បើស្នើរមក​លោក ក៏​លោក​មិន​ហ៊ាន​សម្រេច​អោយ​ដែរ គឺ​លោក​និង​ស្នើ​ទៅ​ថ្នាក់​លើបន្ដ ព្រោះ​ថា កំលាំ​ងយោធា​គឺការ​ពារសុខសន្ដិភាព​ជូន​ពលរដ្ឋ មិន​មែន​ដើរ​បង្កភាពក្ដៅក្រហាយ​ជូន​ពួក​គាត់​នោះ​ទេ។

ចំណែក​លោក សេក រស់ មេបញ្ជាការ​តំបន់​សឹករង​ខេត្ត​តាកែវ​បាន​អោយ​ដឹងថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ តែបើ​លោក គឹម ហាន ធ្វើ​បែប​ហ្នឹង គឺ​ខុស​ច្បាប់ និង​ខុស​វិន័យ​កងកំលាំង​របស់​កងទព័​ហើយ។ លោក​បាន​បន្ថែម​ទៀត​ថា នឹង​បើក​ការស៉ើប​អង្កេត។

ជា​ចុង​ក្រោយ​ពលរដ្ឋ​ស្នើរសុំកិច្ច​អន្តរាគមន៍​ពីថ្នាក់​លើ និង​ស្ថាប័ន​ពាក់ពន្ធ័​មេត្តា​ជួយ​ចាត់​វិធានការ​ចំពោះ​ទង្វើ​បុគ្គល​ម្នាក់​នេះ​ផង៕

Leave a Reply

Your email address will not be published. Required fields are marked *