បុរស​ចំណាស់ម្នាក់ បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ក្រោយ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​បុក​ចំពេញទំហឹងនៅព្រៃវែង

ខេត្តព្រៃវែង ៖ បុរសម្នាក់កំពុងបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៨បោះពួយក្នុងទិសពីកើតទៅលិចលឿនស្លេវ​ ស្រាបតែមានបុរសចំណាស់ម្នាក់ ជិះម៉ូតូខ្វែងទិសគ្នាកាត់ពីមុខ បុកគ្នាពេញទំហឹង លានផាំងប្រាវខ្ចាយពេញផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗ១នាក់ និងរបួសធ្ងន់១នាក់ កាលពីវេលាថ្ងៃត្រង់នថ្ងៃទីី ២៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៣-៥៤ នៅភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង។

នគរបាលមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុុម៉ូតូ១គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ 1H-4031 បើកបរដោយឈ្មោះ ណា​ង និ​ត ភេទ​ប្រុស អាយុ៤២ឆ្នាំ រស់នៅ​ភូមិ ខ្នា ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្តាល បើកបរក្នុងដំណើរពីកើតទៅលិច។

លុះ​មកដល់​កន្លែងកើតហេតុ បាន​បុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ​ភ្នំពេញ 1J-7781 បើកបរ​ដោយ​ឈ្មោះ ឡុ​ញ លាប ភេទ​ប្រុស អាយុ៥៣ឆ្នាំ រស់នៅ​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង កំពុង​ជិះឆ្លងកាត់​ទទឹង​ថ្នល់​ពី​ជើង​ទៅ​ត្បូង ចំពេញទំហឹងបណ្តាលឱ្យអ្នកបើកបរឈ្មោះ ឡុ​ញ លាប ស្លាប់​នៅនឹងកន្លែង ចំណែក​អ្នកបើកបរ​ម៉ូតូ C125 ឈ្មោះ ណា​ង​ និត រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនមក​ម​ន្ទី​ពេទ្យ​ស្រុក​ពារាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *