ក្រសួងមុខងារសាធារណៈផ្សព្វផ្សាយអនុក្រឹត្យលេខ ២៤០ អនក.បក សេចក្តីណែនាំលេខ ៧៨៨ មស.សណន សេចក្តីណែនាំលេខ ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជូន មន្ត្រីរាជការស៊ីវិល ខេត្តរតនគិរី

រតនគីរី ៖ ព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តរតនគិរីមានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ២៤០ អនក.បក សេចក្តីណែនាំលេខ ៧៨៨ មស.សណន សេចក្តីណែនាំលេខ ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជូនមន្ត្រីរាជការ ស៊ីវិលខេត្តរតនគិរី ។

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោម អធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារ ឯកឧត្តម ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត និងមានការអញ្ជើញឧទ្ទេសនាមបទបង្ហាញពីគ្រូឧទ្ទេសមកពី ក្រសួងមុខងារសាធារណៈ មួយចំនួនទៀត ។

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ថោ សេដ្ឋាណា និងឯកឧត្តម គិត ទ្រី បានលើកឡើង ថានុក្រឹត្យលេខ ២៤០ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅអោយគណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រង់បុគ្គលបំពេញការងារនៅថ្នាក់ក្រោមជាតិ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រង់បុគ្គលបំពេញ ការងារនៅថ្នាក់ក្រោមជាតិតាមរយៈការធ្វើប្រតិភូកម្មសិទ្ធិ អំណាចគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងការកែសម្រួលនីតិវិធីនៃការគ្រប់គ្រង់បុគ្គលនៅ ថ្នាក់ក្រោមជាតិ ។

ឯកឧត្តមបានបន្តថា អនុក្រឹត្យនេះក៏មានគោលដៅកំណត់អំពីការគ្រប់គ្រង់បុគ្គល រដ្ឋបាលថ្នាក់ក្រោមជាតិ ការតែងតាំងនិងបញ្ចប់មុខតំណែងគ្រប់គ្រង់របស់មន្រ្តីរាជការស៊ីវិល នៃមន្ទីរអង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែរបំពេញការងារនៅថ្នាក់ ក្រោមជាតិ។

ហើយតាមរយៈសិក្ខាសាលានេះពាក់ព័ន្ធអនុក្រឹត្យ និងសេចក្តីណែនាំលេខ ៧៨៨ , ៧៨៩ ពិតជា មានសារៈសំខាន់ណាស់សម្រាប់ការ អនុវត្តការងារនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ឯកឧត្តមបានស្នើអោយ លោក លោកស្រី ជាសិក្ខាកាម ទាំងអស់ចូលរួមទទួលយកនូវការផ្ទេរពុទ្ធិពីក្រុមគ្រូឧទ្ទេសឲ្យបានច្រើន ដើម្បីការងារគ្រប់គ្រង ដឹកនាំ និងកិច្ចការងាររដ្ឋបាលនៅក្នុងអង្គភាពប្រព្រឹត្តិទៅតាមច្បាប់ គោលការណ៍ និងបទដ្ឋាន គតិយុត្ត ដែលបានកំណត់ ៕

Leave a Reply

Your email address will not be published. Required fields are marked *