ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវមានរៀបចំពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសេីរ លិខិតសរសេីរ” ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជេីញចូលរួមពីៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក អនុប្រធានសាលាដំបូងខត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រតិភូអមដំណេីរ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង  លោកនាយ នាយរងការិយាល័យជំនាញទាំង៣១ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោគលេខ៦០៣ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ច្រកទ្វាទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ សរុបទាំងអស់មានចំនួន៣១២នាក់ ស្រីចំនួន០៣នាក់។

ក្នុងនោះប្រកាសផ្ទេរភារកិច្ចស្នងការរង០១នាក់ តែងតាំងមុខតំណែង ជាស្នងការរងមានចំនួន០៣នាក់ និងតែងតាំងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ។ មន្រ្តីនគរបាលដែលត្រូវបានបំពាក់ឋានន្តរស័កមាន÷
– ថ្នាក់វរសេនីយ៍ឯកចំនួន០២នាក់
– ថ្នាក់វរសេនីយ៍ទោ ចំនួន០៨នាក់
– ថ្នាក់វរសេនីយ៍ត្រី ចំនួន១០នាក់
-អនុសេនីយ៍ឯក ចំនួន០៣នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *