ឯកឧត្ដម​ បណ្ឌិត​ អុិត​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​ចំការមន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ អតីត​យុទ្ធ​ជន​ ជាង​ ៩០០​នាក់

ភ្នំពេញ៖ ថ្ងៃអាទិត្យ​ ៦កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ បណ្ឌិត​ អុិត​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​ចំការមន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ អតីត​យុទ្ធ​ជន​ ជាង​ ៩០០​នាក់​ មកពី​សង្កាត់​ទាំង​១២​ ក្នុង​ ខណ្ឌ​ចំការមន។
ឯកឧត្ដម​បណ្ឌិត​ បាន​បញ្ជាក់​ថា​
បងប្អូន​អតីត​យុទ្ធ​ជន​ ជា​ បុគ្គល​ ដែល​បាន​លះបង់​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​ ប្រជាជន​ ដោយ​សកម្មភាព​ ជាក់ស្ដែង​ របស់​ខ្លួន​ ដោយ​សាច់​ឈាម​របស់​ ខ្លួន​ផ្ទាល់​ ដែល​មាន​តម្លៃ​មិន​អាច​វាស់​ស្ទង់​បាន​ ។
គ្រួសារ​ អតិតយុទ្ធជន​ គឺជា​ គ្រួសារ​ ដ៏​ មហិមា​ ដែល​បាន​ លះបង់​សមាជិក​ គ្រួសារ​របស់​ ខ្លួន​ បំរើ​ជាតិ​
នេះ​ ជា​គ្រួសារ​ ស្នេហា​ជាតិ​ ដែលយើង​ទាំង​អស់​គ្នា​ សូម​គោរព​ដឹង​គុណ​ ។
គោល​នយោបាយ​របស់​CPPគោរព​ដឹង​គុណ​ចំពោះ​អតីត​យុទ្ធ​ជន​ ផ្ដល់​ការ​ យក​ចិត្ត​ទុក​ ដាក់​លើ​ កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​ និង​ ជីវភាព​រស់នៅ​របស់​ អតីត​យុទ្ធ​ជន​ និង​ គ្រួសារ។
ប្រវត្តិ​ នៃ​ ការ​តស៊ូ​ និង​ ពលីកម្ម​ របស់​CPP ផ្សារ​ភ្ជាប់​ ជា​មួយ​ នឹង​ពលីកម្ម​របស់​វីរបុរស​ អតិតយុទ្ធជន​យើង​ គ្រប់​ជំនាន់​។
សមិទ្ធផល​ សង្គម​ ដែល​មាន​ សុខ​ សន្តិភាព​ ស្ថិរភាព​ និង​ ការ​ អភិវឌ្ឍន៍​ រីក​ចម្រើន​ ដូច​សព្វថ្ងៃ​នេះ​ បាន​មក​ដោយ​ ការ​ដឹកនាំ​ របស់​CPPនិង​ពលី​កម្ម​របស់​ អតីត​យុទ្ធ​ជន​ ។ អតិតយុទ្ធជន​និង​ CPP គឺ​តែមួយ​។
​គោល​នយោបាយ​ចំពោះ​អតីត​យុទ្ធ​ជន​
ការ​ផ្ដល់​នូវ​កិត្តិយស​ មាន​ការ​ជូន​គ្រឿន​ឥស្សរិយយស​ មេដាយ​គ្រប់​គ្នា​
ទិវា​អតិតយុទ្ធជន​ ថ្ងៃ​ ២០​ មិថុនា​
ជីវភាព​
បាន​បង្កើត​ បជអ​ ប្រតិបត្តិករ​ អនុវត្ត​របប​គោល​នយោបាយ​ អតិតយុទ្ធជន​
រៀបចំ​ប្រព័ន្ធ​បើក​ប្រាក់​តាម​ធនាគារ
តាម​ ម៉ាស៊ីន​atm យក​មក​ជូន​ បងប្អូន​វិញ​នូវ​ប្រាក់​របប​ដែល​ បាន​ លក់​ទៅ​ឲ្យ​គេ​
ប្រាក់​របប​ បានតម្លើង​ជា​បន្តបន្ទាប់
របប​និវត្តន៍​
មាន​របប​ សន្តិសុខ​សង្គម​ ផ្នែក​ថែ​ទាំ​សុខភាព​ ចាប់​ពី​២០១៨​ ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិន​បាច់​ចំណាយ​ប្រាក់​ទេ
របប​ពិការ​ភាព​ មាន​ច្បាប់​ ស្ដី​ពី​ កិច្ច​ការពារ​ និង​លើក​កំពស់​សិទ្ធិ​ជនពិការ​
គ្រួសារ​ និង​ កូន​ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ មិន​ច្រើន​ តែ​ បាន​កែ​លម្អ​បន្ថែម​ ជា​បន្តបន្ទាប់​​
កម្មវិធី​ សង់​ មណ្ឌល​ អភិវឌ្ឍន៍​ ជនពិការ​ របស់​ សម្ដេច​តេជោ​ តាកែន​កោះ​ស្លា​ គូលែន​ ភ្នំ​ឆត្រ​
កម្មវិធី​ សង់ផ្ទះ​តាម​ សហគមន៍​ របស់​សម្ដេច​តេជោ​ សមុីខ្លួន​មាន​ដី​ យើង​ជួយ​សង់ផ្ទះ​ បាន​ រាប់​រយ​ខ្នង​
មាន​កម្មវិធី​ ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​ ចែក​ដី​ និង​ សង់ផ្ទះ​ជូន​
បង្កើត​ ស​អក​ បង្រួបបង្រួម​ អតិតយុទ្ធជន​ទាំង​អស់​ជា​ សមាជិក​ ដែល​ មាន​សម្ដេច​ តេជោ​ ជា​ប្រធាន​ សអក​
តាំងពី​កើតឡើង​ សអក​ជា​ សមាគម​មួយ​ដែល​មាន​ជោគជ័យ​
បញ្ចូល​សមាជិក​ជិត​ ១០០%​
បង្កើត​រចនាសម្ព័ន្ធ​ គ្រប់​ថ្នាក់​ តាំង​ពី​លើ​ដល់​មូូលដ្ធាន
ជួយ​សមាជិក​ដែល​មាន​ការ​លំបាក​
បង្កើត​បេឡា​មរណៈ​សង្គ្រោះ​
ដែល​ជួយ​សមាជិក​ ទទួល​មរណភាព​
សព​ មួយ​ ៤លាន​រៀល​ ។ សមាជិក​បង់​ ក្នុង​ សព​មួយ​ ២០០​៛។ រដ្ធ​បាន​ផ្ដល់​ ថវិកា​ មួយ​ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ជួយ​ ដោះ​ស្រាយ​បញ្ហា​នេះ​
ថ្នាក់​ដឹកនាំ​ CPP ជា​ច្រើន​ទៀត​ដែល​បាន​ចូល​រួម​ ឧបត្ថម្ភ​ ។
CPP ចាត់​ទុកថា​ ការ​យក​ចិត្ត​ទុក​ដាក់​លើ​អតីត​យុទ្ធ​ជន​ ជាគោលនយោបាយ​សំខាន់​របស់​CPP ។
ឯកឧត្ដម​បណ្ឌិត​ អុិត​ សំហេង​ បានអំពាវនាវ​​ សូម​បងប្អូន​ទៅ​បោះឆ្នោត​ទាំង​អស់​គ្នា​ នៅ​ថ្ងៃ​ ២៩ ​កក្កដា​ ២០១៨​ ហើយ​បោះ​ឆ្នោត​ជូន​CPP​។

Leave a Reply

Your email address will not be published. Required fields are marked *