លោក ហ៊ន់ ឫទ្ធិ អភិបាលរងស្រុកស្រីស្នំ បានអញ្ជើញជាភ្ងៀវកិត្តិយសក្នុងពិធីបើកការរដ្ឋានគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន០៣ខ្សែ នៅឃុំជ្រោយ

សៀមរាប៖ ថ្ងៃចន្ទ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ន់ ឫទ្ធិ អភិបាលរងស្រុកស្រីស្នំ បានអញ្ជើញជាភ្ងៀវកិត្តិយសក្នុងពិធីបើកការរដ្ឋានគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន០៣ខ្សែ នៅឃុំជ្រោយនាងងួន និងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបប្រជាពលរដ្ឋរស់នៅទីនោះមានសេចក្តីត្រេកអរជពន់ពេកចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។

ហើយពួកគាត់ក៍បានថ្លែងអំណរគុណចំពោះឆន្ទះដឹកនាំដោយមុះមុតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខរាជរដ្ឋាភិបាល ទើបធ្វើឲ្យស្រុកទេសរីកចំរើនជាលំដាប់គួរឲ្យកត់សម្គាល់។

Leave a Reply

Your email address will not be published. Required fields are marked *