សាខាកាកបាទក្រហមកម្ពុជាបានបើកវគ្គផ្សព្វផ្សាយ ស្តីពី គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

ខេត្តរតនគិរី: នៅព្រឹកថ្ងៃ សៅរ៍ ០៥កើត ខែជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា គ.ស ២០១៨ សាខាបានបើកវគ្គផ្សព្វផ្សាយ ស្តីពី “គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម, គោនយោបាយយុវជនកាកបាទក្រហមកម្ពុជា និងការប្រគល់វង្វាន់ជ័យលាភី, រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងគំនូរចម្រុះវិស័យកាកបាទក្រហមកម្ពុជាប្រចាំសាខាខេត្តរតនគិរី» ដែលមានការចូលរួមពី លោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិក និងសិស្សានុសិស្សនៃ សាលាចំណេះដឹងទូទៅគ្រូយើង សាលាបឋមសិក្សា ប៊ូថង ទេសអន្លុង និងសាលាបឋមសិក្សាឡាបានសៀក សរុបចំនួន ៨៥នាក់ ស្រី ៥៧នាក់នៅសាលប្រជុំសាលាគ្រូយើង។

លោក ឌឹម ណាត នាយកសាខា បានធ្វើបទបង្ហាញពីវគ្គផ្សព្វផ្សាយនេះ ដែលមានគោលបំណង បញ្ជ្រាបការយល់ដឹងពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម, ការប្រើប្រាស់បដិរូប, បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់លោកគ្រួ អ្នកគ្រួ បុគ្គលិក សិស្សានុសិស្ស ឱ្យមានការ យល់ដឹងពីកាកបាទក្រហមកាន់តែទូលំទូលាយ និងការត្រៀមលក្ខណៈដើម្បីជ្រើសរើសយុវជនកាកបាទក្រហម ដែលជាកម្លាំងប្រតិបត្តិករមនុស្សធម៌បន្ថែមនៅគ្រឹះស្ថានសិក្សានេះ ។

លទ្ធផល និងរង្វាន់ប្អូនៗប្រឡងគំនូរមានដូចខាងក្រោម៖
១- កុមារ លីសី ហមាន ជ័យលាភីលេខ ១ សិស្សសាលាគ្រូយើង ទទួលបានសំពៀត១ សៀវភៅសរសេរ៤ក្បាល ប៊ិច២ដើម និងថវិកា ១០ម៉ឺនរៀល
២- កុមារ ប៉ាត់ ប៉េងហួរ ជ័យលាភីលេខ ២ សិស្សសាលាគ្រូយើង ទទួលបានសំពៀត១ សៀវភៅសរសេរ៤ក្បាល ប៊ិច២ដើម និងថវិកា ៨ម៉ឺនរៀល
៣- កុមារ វិន ធាន ជ័យលាភីលេខ២ ស្ទួន សិស្សសាលាគ្រូយើង ទទួលបានសំពៀត១ សៀវភៅសរសេរ៤ក្បាល ប៊ិច២ដើម និងថវិកា ៨ ម៉ឺនរៀល
៤- កុមារ យូ សុភាព ជ័យលាភីលេខ ៣ សិស្សសាលាគ្រូយើង ទទួលបានសំពៀត១ សៀវភៅសរសេរ៤ក្បាល ប៊ិច២ដើម និងថវិកា ៦ម៉ឺនរៀល
ក្រៅពីនេះបានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនបានទទួលជ័យលាភី ចំនួន ៥៨ នាក់ ដែលម្នាក់ៗទទួលបាន សៀវភៅសរសេរ៥ ក្បាល ប៊ិច២ដើម និងថវិកា២ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *