មន្ទីសង្គមកិច្ចអតីតយុទ្ធជនខេត្តក្បូងឃុំបានជម្រាបជូន អតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជនដើម្បីបើកប្រាក់របបសន្តិសុខសង្គម និងប្រាក់គោលនយោបាយសោធនប្រចាំខែ

ខេត្តក្បូងឃុំ៖ មន្ទីរសង្គមកិច្ចខេត្តូងឃ្មុំបានជម្រាបជូន អតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន អញ្ជើញទៅបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែ ឧសភា ចាប់ពីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទីី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង០២.០០ នាទី រសៀល និង និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ដែលជាអតីតមន្ត្រីរាជការស៊ីវិល អញ្ជើញទៅបើកប្រាក់គោលនយោបាយសោធន ប្រចាំខែ ឧសភា ចាប់ពីថ្ងៃសៅរ៌ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទីី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ តទៅ តាមបណ្តាសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ស្រុក-ក្រុង ។

Leave a Reply

Your email address will not be published. Required fields are marked *