ស្នងការនគរបាលខេត្តតាកែវ “ផ្សព្វផ្សាយច្បាប់ បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារ សន្តិសុខបោះឆ្នោត ដល់កងកម្លាំងនគរបាលជាតិ និងកម្លាំងប្រជាការពារ

ខេត្តតាកែវ៖ ព្រឹកថ្ងៃសុក្រ ៤កេីត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំស្តីពីការ “ផ្សព្វផ្សាយច្បាប់ បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារ សន្តិសុខបោះឆ្នោត ដល់កងកម្លាំងនគរបាលជាតិ និងកម្លាំងប្រជាការពារ”

ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកមេបញ្ជាការ បញ្ជាការរង លោកអធិការ អធិការរងទទួលការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រុក ក្រុង កម្លាំងប្រជាការពារ និងមន្រ្តីពាក់ព័ន្ធសរុបទាំងអស់មានចំនួន២៥៣នាក់។

បន្ទាប់ពីឯកឧត្តម គណៈអធិបតីមានប្រសាសន៍បេីករួចមក បានប្រគល់ភារកិច្ចជូនលោក ឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរង និងជាប្រធានសេនាធិការ (ជាគ្រូបង្គោលធ្វេីបទបង្ហាញ បណ្តុះបណ្តាល ស្តីពីច្បាប់ បទបញ្ជា និង​នីតិវិធីសំរាប់ការបោះឆ្នោត និងក្រមសីលធម៌ សំរាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតដល់សមាជិកចូល៕

Leave a Reply

Your email address will not be published. Required fields are marked *